ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អ៊ុន ជឹម ជាបេក្ខជននាយករដ្ឋមន្ត្រី នៃបក្សឯកភាពជាតិខ្មែរ
01, Jun 2023 , 10:00 pm        
រូបភាព
លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ ។ រូបពី ហ្វេសប៊ុកគណបក្សឯកភាពជាតិខ្មែរ
លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ ។ រូបពី ហ្វេសប៊ុកគណបក្សឯកភាពជាតិខ្មែរ
ភ្នំពេញ៖ លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ ត្រូវបានគណៈកម្មការនាយក រួមទាំងសមាជិកបក្សទាំងអស់គាំទ្រឱ្យឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣។

 
 
ប្រធានបក្សឯកភាពជាតិខ្មែរ ឈរលេខរៀងទី១ នៅមណ្ឌលខេត្តតាកែវ។ បក្សនេះ ដាក់បេក្ខជនឈរឈ្មោះនៅមណ្ឌលចំនួន៧ខេត្ត-រាជធានី ដែលមានបេក្ខជនសរុបចំនួន៩៤ ក្នុងនោះមានស្រី២២នាក់។ 
 
មុនចូលប្រឡូកក្នុងនយោបាយ លោក អ៊ុន ជឹម ជាអ្នកធ្វើការនៅតាមអង្គការសង្គមស៊ីវិល ចាប់តាំងពីអំឡុងឆ្នាំ១៩៩៩មកម្ល៉េះ។ លោកបានផ្ដួចផ្ដើមបង្កើតបក្សឯកភាពជាតិនៅឆ្នាំ២០២០។ ចំណែក កម្រិតអប់រំវិញ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកទស្សនវិជ្ជា នៅប្រទេសមីយ៉ាន់ម៉ា ហើយអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ នៅកម្ពុជា៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com