សេដ្ឋកិច្ច
អន្តរជាតិ
ថៃដាក់គោលដៅបង្កើនការនាំចេញចេកទៅជប៉ុន
03, Jun 2023 , 8:40 am        
រូបភាព
រូបភាពពី fresh fruit_ portal ។
រូបភាពពី fresh fruit_ portal ។
នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃ (DITP) កំពុងជំរុញការនាំចេញចេកថៃទៅកាន់ជប៉ុន ដើម្បីបំពេញតម្រូវការកើនឡើង។ បើតាមទិន្នន័យពី DITP បច្ចុប្បន្នចេកថៃនាំចេញទៅជប៉ុនមានត្រឹមតែ​ ២៨៩០តោនក្នុងមួយឆ្នាំ។

 
 
លោក Phusit Ratanakul Sereroengrit អគ្គនាយក DITP បានអះអាងកាលពីពេលថ្មីៗនេះថា ចេកថៃកំពុងមានប្រជាប្រិយភាពនៅជប៉ុន ខណៈដែលចេកជប៉ុនទទួលបាន​ទិន្នផល​ទាបដោយសារបញ្ហា​អាកាស​ធាតុ។ 
 
ជប៉ុនមានតម្រូវការនាំ​ចូល​ចេក​ជាង១លាន​តោន​ក្នុង​មួយ​ឆ្នាំ។ ចំណែកថៃបាននាំចេញចេកទៅជប៉ុនត្រឹមតែ២៨៩០តោនតែប៉ុណ្ណោះក្នុងមួយឆ្នាំ បើទោះបីជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន-ថៃ (JTEPA) បានលើកលែងពន្ធសម្រាប់ចេកថៃចំនួន៨០០០តោនក៏ដោយ។
 
លោក Chanthapat Panjamanond នាយកមជ្ឈមណ្ឌលពាណិជ្ជកម្មថៃនៅទីក្រុងតូក្យូបានអះអាងថា ថៃកំពុងប្រឈមនឹងបញ្ហាក្នុងការនាំចេញចេកទៅកាន់ប្រទេសជប៉ុន ខណៈដែលហ្វីលីពីនកាន់កាប់ចំណែកទីផ្សារចេក ៧៦ភាគរយនៅទីនោះ។
 
បើតាមការបញ្ជាក់របស់លោក Chanthapat នេះគឺជាឱកាសសម្រាប់ថៃ​ក្នុង​ការ​វាយ​លុក​ទីផ្សារ​ចេក​នៅ​​ជប៉ុន​ដោយ​សារ​​ហ្វីលីពីន​បាន​ដំឡើង​ថ្លៃ​ចេក​ Cavendish ដោយ​សារថ្លៃដើមកើនឡើង និងការការប្រែប្រួលអាកាសធាតុ។ ជាងនេះទៅទៀត មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទីក្រុង​តូក្យូ​ថៃ​កំពុង​ចរចា​ជាមួយ​អ្នក​នាំ​ចូល​ជប៉ុន​និង​អ្នក​នាំ​ចេញ​ថៃ​ដើម្បី​ជំរុញ​ការ​លក់ផងដែរ៕

Tag:
 ថៃ
  ជប៉ុន
  ចេក
 ​ ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com