កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អាស៊ានប៉ារ៉ាហ្គេម៖ អត្តពលិកបាល់បោះបុរសកម្ពុជា ធ្វើមិនបានល្អតែសូមឱ្យពលរដ្ឋបន្តគាំទ្រ
02, Jun 2023 , 4:46 pm        
រូបភាព
ក្រុមអត្តពលិកបាល់បោះរទេះកម្ពុជា ធ្វើមិនបានល្អឡើយ សម្រាប់ការប្រកួតលើវិញ្ញាសារបុរស៣ទល់៣នាក់ នាថ្ងៃទី២ មិថុនា ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ តែយ៉ាងណាក្រុមអត្តពលិកកម្ពុជា ស្នើឱ្យពលរដ្ឋបន្តគាំទ្រពួកគេ ដើម្បីផ្ដល់កម្លាំងចិត្តបន្ថែមទៀត។


ក្រុមអត្តពលិកកម្ពុជា ចាញ់៣ប្រកួតជាប់គ្នា។ កម្ពុជាចាញ់ថៃ ដោយលទ្ធផល ១៥-៨ពិន្ទុ , ចាញ់ហ្វីលីពីន ១៤-៥ ពិន្ទុ និងចាញ់ម៉ាឡេស៊ី ១២-៦ ពិន្ទុ។ កម្ពុជា នៅសល់មួយប្រកួតចុងក្រោយទៀត ជាមួយឥណ្ឌូណេស៊ី ដើម្បីអាចមានឱកាសឡើងទៅដណ្ដើមមេដាយសំរឹទ្ធ។

សូមទស្សនាវីដេអូខាងក្រោម៖
 

កីឡាករ ចក់ ចាន់ អត្តពលិកបាល់បោះរទេះកម្ពុជា ទទួលស្គាល់ថា ក្រុមខ្លួនលេងមិនបានល្អឡើយ សម្រាប់ការប្រកួតនេះ។ តែយ៉ាងណារូបគេ អំពាវនាវឱ្យពលរដ្ឋ កុំបន្ទោសក្រុមខ្លួន ហើយបន្តគាំទ្រ និងលើកទឹកចិត្តដល់ពួកគេផង។
 
ដោយឡែកក្រុមបាល់បោះរទេះនារីកម្ពុជា បានយកឈ្នះលើក្រុមហ្វីលីពីន ដោយលទ្ធផល១៤-០ នាវគ្គជម្រុះនេះ។
 
ការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាលើកទី១២ លើប្រភេទកីឡាបាល់បោះរទេះ វិញ្ញាសាបុរស ៣ទល់៣ និងនារី ៣ទល់៣ វគ្គជម្រុះដែលបានចាប់ផ្តើមប្រកួតនាថ្ងៃទី២ ខែមិថុនា ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ៕

Tag:
 អាស៊ានប៉ារ៉ាហ្គេម
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com