ជាតិ
អាជ្ញាធរចាប់បាន ពងមាន់-ទា ដឹកពីវៀតណាមខុសច្បាប់ ជាង៦ម៉ឺនគ្រាប់
14, Jul 2023 , 11:04 am        
រូបភាព
រូបភាព៖ លោក ហ៊ុន សារ៉ាត់
រូបភាព៖ លោក ហ៊ុន សារ៉ាត់
ភ្នំពេញ៖ មន្រ្តីជំនាញ​ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ស្ទាក់ចាប់បានរថយន្តពីរគ្រឿង ដែលដឹកស៊ុតទានិងមាន់ចំនួន​​ ៦១២០០គ្រាប់ ពីប្រទេសវៀតណាម ដោយគ្មានច្បាប់អនុញ្ញាត។



មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី១១ខែកក្កដា បានស្ទាក់ចាប់បានរថយន្តមួយគ្រឿង ម៉ាក SANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើរ ១៥កៅអី ដឹកពងមាន់-ទាចំនួន ២៣៧០០គ្រាប់ ពីវៀតណាម មកកាន់កម្ពុជាតាមស្រុកគិរីវង់ ខេត្តតាកែវ បម្រុងយកទៅចែកចាយនៅភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាត។ នេះបើតាមហ្វេសប៊ុក របស់ លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល។
 
ដោយឡែក នៅថ្ងៃទី១២ ខែកក្កដា ក្រុមការងាជំនាញដដែល ចាប់បានរថយន្តមួយគ្រឿងទៀត ម៉ាកSSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥កៅអីដូចគ្នា ដឹកស៊ុតសត្វមាន់ចំនួន៣៧៥០០គ្រាប់ ពីវៀតណាម តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវចូលមកលក់ចែកចាយនៅភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាត។  
 
បច្ចុប្បន្ន វត្ថុតាង និងបទល្មើសទាំងពីរនេះ ត្រូវបានយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
 
 

Tag:
 កសិកម្ម
  បទល្មើសត្វ
  អគ្គនាយកដ្ឋានសុខភាពសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com