ជាតិ
វីដេអូ
អ្នកស្រី ខៃ ចិន្តា អំពាវនាវដល់ពលរដ្ឋគ្រប់រូបចូលរួមបរិច្ចាគថវិកាជួយសង្រ្គោះដំរីស្រុកនៅរតនគិរី 
អ្នកស្រី ខៃ ចិន្តា ប្រធានសមាគមអៃរាវត្តា
×![]()
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា អ្នកស្រី ខៃ ចិន្តា ប្រធានសមាគមអៃរាវត្តា បានរៀបចំកម្មវិធីរាត្រីសមោសរសប្បុរសធម៌រៃអង្គាសថវិកាដើម្បីអភិរក្សដំរីខ្មរ ដែលត្រូវការការជួយសង្រ្គោះនៅខេត្តរតនគិរី។ បើតាមអ្នកស្រី ខៃ ចិន្តា បច្ចុប្បន្នសមាគមអៃរាវត្តា មានដំរី៤ក្បាល ដែលជិតផុតពូជ។ ក្នុងមួយឆ្នាំ សមាគមរបស់អ្នកស្រីចំណាយថវិកាប្រមាណ ១០ម៉ឺនដុល្លារលើការអភិរក្សសត្វដំរី និងការងារវប្បធម៌ អប់រំ រួមទាំងកសិកម្ម នៅតំបន់ជនជាតិដើមភាគតិចនាខេត្តរតនគិរី។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកសារព័ត៌មាន និងអ្នកស្រី ខៃ ចិន្តា ប្រធានសមាគមអៃរាវត្តា នៅក្នុងកម្មវិធីរាត្រីសមោសរសប្បុរសធម៌រៃអង្គាសថវិកាដូចតទៅ៖
អ្នកស្រី ខៃ ចិន្តា លើកឡើងថា រាត្រីសមោសរនេះ បានរៃអង្គាសថវិកាពីសប្បុរសជន ដើម្បីបន្តការអភិរក្សសត្វដំរី។ បើតាមអ្នកស្រី ចិន្តា ពីមួយឆ្នាំទៅមួយឆ្នាំ សមាគមទទួលបានការគាំទ្រច្រើនពីសប្បុរសជនកាន់តែច្រើន ក្នុងការចូលរួមជួយសង្រ្គោះដំរីស្រុកនៅខេត្តរតនគិរី ដែលជិតផុតពូជ។
ថវិកាដែលប្រមូលបាន សមាគមយកទៅប្រើប្រាស់ក្នុងការអភិរក្សសត្វដំរី, ការបង្កាត់ពូជសត្វដំរី, ការដាំដើមឈើដើម្បីផ្ដល់ជាជម្រកសត្វ រួមទាំងការងារសង្គមផ្សេងៗនៅក្នុងតំបន់ជនជាតិដើមភាគតិច។ ក្នុងមួយឆ្នាំសមាគមអៃរាវត្តា បានចំណាយថវិកាប្រមាណ ១០ម៉ឺនដុល្លារ។
បច្ចុប្បន្នសមាគមអៃរាវត្តា មានសត្វដំរីពេញវ័យចំនួន ៣ក្បាល និងកូនដំរី ១ក្បាល។ ជាមួយគ្នានេះ នាពេលថ្មីៗនេះ សមាគមបានព្យាយាមបង្កាត់ពូជដំរីបន្ថែមទៀតផងដែរ។ តាមរយៈការបង្កាត់ពូជនេះ អ្នកស្រី ចិន្តា សង្ឃឹមថានឹងទទួលបានភាពវិជ្ជមាន បើមិនទាន់បានលទ្ធផលអ្នកស្រីនៅតែបន្តបង្កាត់រហូតទទួលបានជោគជ័យ។ ប្រធានសមាគមរូបនេះ ក៏អំពាវនាវដល់ពលរដ្ឋគ្រប់រូបចូលរួមបរិច្ចាគថវិកាជួយសង្រ្គោះដំរីស្រុកនៅរតនគិរីផងដែរ៕






© រក្សាសិទ្ធិដោយ thmeythmey.com