អន្តរជាតិ
​Messi នឹងដឹកនាំក្រុមអាហ្សង់ទីន ប្រកួតជំនួបបើកឆាកវគ្គជម្រុះ World Cup 2026
01, Sep 2023 , 2:39 pm        
រូបភាព
Lionel Messi នឹងដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនម្ចាស់ជើងឯក World Cup 2022 ក្នុងការប្រកួតបើកឆាកវគ្គជម្រុះព្រឹត្តិការណ៍ World Cup 2026 ទល់ក្រុមអេក្វាទ័រ និងបូលីវី។ នេះជាការប្រកួតអន្តរជាតិលើកដំបូងចាប់តាំងពីខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ ចូលរួមជាមួយនឹងក្លិប ​Inter Miami នៃក្របខណ្ឌ Major League Soccer។



បញ្ជីឈ្មោះកីឡាករចំនួន ៣២នាក់ របស់គ្រូបង្វឹកលោក Lionel Scaloni ក្នុងនោះក៏រួមមានកីឡាករចាស់វស្សា Angel Di Maria រួមទាំងខ្សែការពារ Nicolas Otamendi ផង។ ក្រុមជម្រើសជាតិអាហ្សង់ទីននឹងមានកីឡាករវ័យក្មេងដូចជា Alan Velasco មកពីក្រុម FC Dallas, កីឡាករ Bruno Zapelli, Lucas Esquivel មកពីក្រុម Athletico Paranense និងកីឡាករ Lucas Beltran មកពីក្រុម Fiorentina របស់លីគកំពូលអ៊ីតាលី។
 
ខ្សែប្រយុទ្ធ​​ Paulo Dybala របស់ក្រុម AS Roma និងអ្នកចាំទី Geronimo Rulli មកពីក្រុម Ajax Amsterdam គ្មានឈ្មោះព្រោះតែរបួស។ អាហ្សង់ទីននឹងត្រូវស្វាគមន៍ក្រុមអេក្វាទ័រនៅថ្ងៃទី៧ ខែកញ្ញា ក្នុងទីក្រុង Buenos Aires មុនពេលធ្វើដំណើរទៅជួបក្រុមបូលីវីនៅ ៥ថ្ងៃបន្ទាប់។
 
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករនៃក្រុមជម្រើសជាតិអាហ្សង់ទីន៖
 
អ្នកចាំទី៖ Juan Musso (Atalanta), Emiliano Martinez (Aston Villa), Walter Benitez (PSV Eindhoven), Franco Armani (River Plate)
 
ខ្សែការពារ៖ Nahuel Molina (Atletico Madrid), German Pezzella (Real Betis), Gonzalo Montiel (Nottingham Forest), Juan Foyth (Villarreal), Marcos Senesi (Bournemouth), Lisandro Martinez (Manchester United), Cristian Romero (Tottenham Hotspur), Nicolas Tagliafico (Olympique Lyonnais), Nicolas Otamendi (Benfica), Lucas Esquivel (Athletico Paranaense)
 
ខ្សែបម្រើ៖ Leandro Paredes (AS Roma), Rodrigo De Paul (Atletico Madrid), Guido Rodriguez (Real Betis), Facundo Buonanotte (Brighton & Hove Albion), Enzo Fernandez (Chelsea),
Alexis Mac Allister (Liverpool), Exequiel Palacios (Bayern Leverkusen) and Bruno Zapelli (Athletico Paranaense)
 
ខ្សែប្រយុទ្ធ៖ Lucas Beltran (Fiorentina), Nicolas Gonzalez (Fiorentina), Lautaro Martinez (Inter Milan), Angel Correa (Atletico Madrid), Julian Alvarez (Manchester City), Alejandro Garnacho (Manchester United), Angel Di Maria (Benfica), Lionel Messi (Inter Miami), Alan Velasco (FC Dallas) and Thiago Almada (Atlanta United)៕
 

Tag:
 Lionel Messi
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com