ជាតិ
ពន្យល់ពាក្យ
«ម៏» ឬ «មក៏» ជាគ្រាមភាសាមានសូរកញ្ឆក់ខ្លី ឬបង្អូសដែលជំនួសពាក្យ «មក» 
×![]()
វចនានុក្រមខ្មែរសម្តេច ព្រះសង្ឃរាជ ជួន ណាត ក៏ដូចជាវចនានុក្រមខ្មែរ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏លើកយកពាក្យ «ម៏» និង «មក៏» មកពន្យល់ផងដែរ។
កិរិយាសព្ទ «មក៏» ឬ «ម៏» ជាពាក្យសាមញ្ញឬជាគ្រាមភាសាមានសូរកញ្ឆក់ខ្លីឬសូរបង្អូសជាជំនួសសម្ដីថា មក ដូចជានិយាយថា ម៏ ទៅផ្ទះ ! ឬថា មក៍, មក៍អង្គុយឯណេះម៏ !; ឬថា : ម៉ុះ ! តុះ ! ដូចជាថា : ម៉ុះ, ទៅផ្ទះ ! , តុះ, ប៉ុណ្ណឹងចុះ ! ( ហៅថា សម្ដីម៉ុះតុះ សម្រាប់និយាយចំពោះតែអ្នកធំប្រាស្រ័យទៅរកអ្នកតូចជាង ឬចំពោះមនុស្សអ្នកមានសភាពស្មើគ្នា ) ។
«មក» គឺឃ្លាពីទីខាងនាយកាន់ទីខាងអាយ, ឃ្លាតពីទីនោះចូលដល់ទីនេះ, វិលត្រឡប់វិញ មកពីណា ? មកពីផ្សារ, មកនេះ ! ឬ មកណេះ ! ។ «មក» ផ្ទុយពី «ទៅ»៕
© រក្សាសិទ្ធិដោយ thmeythmey.com