
ដោយ៖ ម៉ម ពិសី (RFI ខេមរភាសា)
គិតត្រឹមថ្ងៃចន្ទ ទី១៧មីនានេះ តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នៅតែមិនទាន់ចេញសាលក្រមសម្រេចសេចក្តី ស្តីអំពីលោកប្រធានាធិបតី យូន ស៊ុកយោលនៅឡើយទេ។ គណបក្សប្រឆាំងកូរ៉េខាងត្បូង បានទាមទារឲ្យតុលាការធម្មនុញ្ញ ត្រូវតែកាត់សេចក្តីឲ្យបានឆាប់ជាទីបំផុត ព្រោះការពន្យារពេលយូរ នឹងរុញច្រានប្រទេសឲ្យធ្លាក់ចូលក្នុងវិបត្តិអស្ថិរភាពសង្គម។ សូមបញ្ជាក់ថា កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ យ៉ាងហោចណាស់ មានបាតុករប្រមាណ១សែននាក់មកជួបជុំគ្នានៅទីក្រុងសេអ៊ូល មានទាំងក្រុមគាំទ្រនិងក្រុមប្រឆាំងលោកយូន ស៊ុកយោល។...
(អានអត្ថបទលម្អិត)
២២ នាទី
