ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
អ្នកប្រដាល់៦នាក់ឈ្នះជុំទី១នាការប្រកួតដណ្តើមខ្សែក្រវាត់ Black Panther នៅកំពង់ធំ
06, Apr 2014 ,
12:36 pm
រូបភាព
×
ដោយ:
ថ្មីៗ
ព្រឹត្តិការណ៍ប្រកួតប្រដាល់ក្បាច់គុណបុរាណខ្មែរតាមបណ្តាខេត្តដើម្បីដណ្តើមខ្សែក្រវាត់ Black Panther រកឃើញអ្នកឈ្នះ៦នាក់ដំបូងហើយ ក្នុងជំនួបបើកឆាកនាសង្វៀនទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី៤ ខែមេសា កន្លងមក។
យុទ្ធនាការប្រកួតដើម្បីផ្សព្វផ្សាយពីចក្ខុវិស័យរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងដំណើររៀបចំកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ខាងមុខ ទទួលបាននូវការគាំទ្រជាច្រើនពីពលរដ្ឋនៅតាមមូលដ្ឋាន។ លទ្ធផលជាអ្នកឈ្នះ៦នាក់ជុំទី១ មាន សល់ ប៊ុនហូវ មកពីក្លិបកុសលកីឡាប្រកួតឈ្នះ សួស យ៉ាត មកពីក្លិបទីបញ្ជាការកងទ័ពជើងទឹកដោយពិន្ទុ។ សោម តឿទី មកពីក្លិបខ្លារខិនមានឫទ្ធិ ប្រកួតឈ្នះ ឃឹម ពេជ្រចិន្ដា មកពីក្លិបបុរី នាគរាជដោយពិន្ទុ។ តក់ សោភ័ណ្ឌមកពីក្លិបអេភូថងកីឡាប្រកួតឈ្នះ ផល សីហា មកពីយុវជនកម្ពុជាខណ្ឌមានជ័យដោយពិន្ទុ។
ផាន់ សុវណ្ណ មកពីក្លិបមិត្ដប៉ូលីសប្រកួតឈ្នះ ឡុង ប៊ុនរ៉ាត់ មកពីក្លិបសាលវ័ន្ដកីឡាដោយពិន្ទុ។ ឈិនក្វាន់ង៉ុយមកពីក្លិបមកុដរាជសីហ៍ប្រកួតឈ្នះ នួន សេតសង់ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិដោយពិន្ទុនិង ផាន់ សារុន មកពីក្លិបព្រះខ័នរាជ្យកងរាជអាវុហត្ថលើផ្ទៃប្រទេសប្រកួតឈ្នះ ឡៅ ផានាថ មកពីក្លិបរស្មីកុមារកំព្រាដោយពិន្ទុទាំងវេទនា។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាដែលជាដៃគូសហការជាមួយ NOCC មានប្រសាសន៍ថា៖ «តាមការវាយតម្លៃជាទូទៅ ការប្រកួតលើកដំបូងនេះមានការទាក់ទាញបំផុតដោយមានអ្នកចូលរួមយ៉ាងច្រើន ហើយមន្ត្រីបច្ចេកទេសដែលសហព័ន្ធសម្រិតសម្រាំងគឺសម្រេចសេចក្តីបានល្អ និងសមភ្នែកអ្នកទស្សនាផងដែរ»។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានលើកឡើងថា៖ «វាជាការប្រកួតមួយកែលំអបច្ចេកទេសឲ្យកាន់តែប្រសើរក្នុងការសម្រេចសេចក្តី និងបញ្ជៀសបានការរិះគន់ពីសំណាក់អ្នកទស្សនាហើយកីឡាករត្រូវតែប្រកួតអស់ពីសមត្ថភាពគ្មានអំពើរពុករលួយព្រមទាំងចាញ់ ឬឈ្នះក្នុងតម្លាភាពនៃច្បាប់កីឡា»។
កីឡាទាំងអស់នឹងបោះជំហានទៅប្រកួតនៅសង្វៀនខេត្តកំពង់ចាមជាបន្តទៀតនាថ្ងៃសៅរ៍ទី១៩ខែមេសា ខាងមុខនេះ៕
រូបថតទាំងអស់ផ្តល់ដោយ NOCC
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
21 ម៉ោង
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
2 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
6 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
6 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម