កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd បញ្ចប់ចំណាត់ថ្នាក់លេខ៨ EPL ដែលជាចំណាត់ថ្នាក់អាក្រក់បំផុត
20, May 2024 , 4:29 pm        
រូបភាព
ក្រុម Manchester United បានបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ទី៨ ដែលជាចំណាត់ថ្នាក់ដ៏អាក្រក់របស់ខ្លួនមិនធ្លាប់មានពីមុនមក បើទោះជាឈ្នះការប្រកួតលទ្ធផល ២-០ លើក្រុម Brighton & Hove Albion ក្នុងជំនួបក្របខណ្ឌ Premier League សប្តាហ៍ចុងក្រោយ។



ក្រុមរបស់លោក Erik ten Hag បានបញ្ចប់ចំណាត់ថ្នាក់លេខ ៨ ក្នុងតារាង Premier League រដូវកាល ២០២៣-២៤។ ការបញ្ចប់ចំណាត់ថ្នាក់ដ៏អាក្រក់របស់ក្រុមបិសាចក្រហមកាលពីមុនស្ថិតក្នុងរដូវកាល ២០១៣-១៤ ដោយកាលនោះស្ថិតក្រោមការដឹកនាំរបស់លោក David Moyes។
 
បរាជ័យ ១៤ប្រកួត ទូទាំងរដូវកាលនេះ បានក្លាយជាកំណត់ត្រាថ្មីនិងអាក្រក់បំផុតសម្រាប់បិសាចក្រហម ចាប់តាំងពីឆ្នាំ ១៩៨៩-៩០ ដែលជាកំណត់ត្រាអាក្រក់បំផុតរបស់ពួកគេ ដោយចាញ់ ១៦ប្រកួត ស្ថិតក្រោមការដឹកនាំដោយលោក Sir Alex Ferguson។
 
ចំពោះលទ្ធផលរបស់ក្រុម Man Utd បញ្ចប់ទៅមិនសមប្រកប ប៉ុន្តែលោក Erik ten Hag បាននិយាយថាក្រុមត្រូវបន្តប្រកួតប្រជែងពានរង្វាន់ FA Cup មួយទៀត។
 
«វាមិនទាន់ល្អគ្រប់គ្រាន់នៅឡើយទេ។ លេខ៨ ជាចំណាត់ថ្នាក់ដ៏អាក្រក់បំផុត វាគឺជាការពិត ប៉ុន្តែយើងគួរតែធ្វើឱ្យបានល្អជាងនេះ។»។ យើងសង្ឃឹមថា យើងនឹងមានពេលវេលាដ៏ល្អក្នុងសប្តាហ៍នេះ ដ៏ដូចជាគ្រប់គ្នាស្ថិតនៅទីនេះ។ យើងនឹងដាក់ក្រុមដែលពោរពេញដោយការប្រកួតប្រជែងទៅកាន់ទីនោះ ហើយយើងនឹងប្រយុទ្ធដើម្បីពានរង្វាន់ FA Cup។»។ លោក Ten hag បាននិយាយបែបនេះ ក្រោយចប់ការប្រកួតទល់ក្រុម ​Brighton។
 
ទោះឈ្នះការប្រកួតលើ Brighton ដោយការស៊ុតបាល់បញ្ចូលទីពីសំណាក់កីឡាករ Diogo Dalot និង Rasmus Hojlund ប៉ុន្តែក្រុម Man Utd នៅតែបញ្ចប់ចំណាត់ថ្នាក់លេខ ៨ ជាមួយការជំពាក់គ្រាប់បាល់ ១គ្រាប់។ ជំពាក់ ១គ្រាប់ក្នុងរដូវកាលនេះ បានក្លាយជាលើកដំបូងក្នុងរយៈពេល ៣៤ឆ្នាំ ដែលក្រុមត្រូវបានគេស៊ុតសំណាញ់ទីច្រើនបំផុតមិនធ្លាប់មានពីមុនមក។ 
 
ទោះជាយ៉ាងណា ​Man United អាចនឹងស្វែងរកការឈ្នះពានរបស់ខ្លួននៅរដូវកាលនេះ នៅពេលពួកគេជួបតទល់នឹងក្រុមមកពីទីក្រុងតែមួយ Man City នៅពានរង្វាន់ FA Cup ស្ថិតក្នុងកីឡដ្ឋាន Wembley។ ក្រុមបិសាចក្រហមដែលបញ្ចប់ចំណាត់ថ្នាក់លេខ ៨ ក្នុង Premier League នៅតែអាចមាន​ឱកាសលេងក្នុងការប្រកួតពានរង្វាន់ Europa League រដូវកាលក្រោយ ប្រសិនបើពួកគេបានឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ៕

Tag:
 Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com