ជាតិ
បទសម្ភាសន៍
វីដេអូ
ប្លែក​! វង់ភ្លេងពិណពាទ្យនៅស្រុកស្ទឹងត្រង់ អ្នកប្រគំភាគច្រើនជានារី
20, May 2024 , 7:59 pm        
រូបភាព
កំពង់ចាម​៖ ​យុ វតី៥រូប និងលោកគ្រូភ្លេង កំពុងប្រគំភ្លេងពិណពាទ្យយ៉ាងរណ្ដំ នៅក្នុងពិធី​បុណ្យ​មួយកន្លែង នៅក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។ លោក ហេង ហុង ជាគ្រូភ្លេង និង​ជា​មេក្រុមភ្លេងពិណពាទ្យ បានលើកឡើងថា វង់ភ្លេងមួយនេះ ប្រគំដោយក្រុមក្មេងស្រី ដែល​ជាកូនអ្នកស្រុកភូមិ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បើតាមលោកគ្រូភ្លេង ហេង ហុង យុវតី​ទាំ​ង​នេះ ហាត់រៀន​​ភ្លេង​ពិណ​ពាទ្យ​​នៅវត្តជោតិការាម ហៅវត្តបឹងកាចូត ស្ថិតនៅភូមិ​បឹង​កាចូត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ហើយសព្វថ្ងៃពួកគេ អាចប្រគំបទភ្លេងបានច្រើនបទ និងអាចលេងនៅតាមខេត្តផ្សេង តាមការអញ្ជើញរបស់ម្ចាស់កម្មវិធីផងដែរ។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរវាងអ្នកស្រី ញឹក ស្រី​ល័ក្ខ នៃសារព័ត៌មានថ្មីៗ២៥ និងលោក ហេង ហុង ជាគ្រូភ្លេងពិណពាទ្យប្រចាំវត្តបឹងកាចូត ដូចតទៅ៖ 
 

© រក្សាសិទ្ធិដោយ thmeythmey.com