ជាតិ
សង្គមជាតិ
កម្ពុជា នឹងរៀបចំពិព័រណ៍ដើមឈើ​ និងចែកកូនឈើជាង​១លានដើមជូនពលរដ្ឋ​​
21, May 2024 , 7:59 am        
រូបភាព
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងសន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ដើមឈើ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ រូបភាព៖ ហ្វេសប៊ុកក្រសួងបរិស្ថាន
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងសន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ដើមឈើ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ រូបភាព៖ ហ្វេសប៊ុកក្រសួងបរិស្ថាន
​ក្រសួងបរិស្ថាន នឹងរៀបចំតាំងពិព័រណ៍ដើមឈើក្រោមមូលបទ«ពន្លកបៃតង» ចាប់​ពីថ្ងៃទី១០​​-១៦ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ​។ នៅក្នុងពិព័រណ៍នេះ នឹងមានការដាក់តាំងបង្ហាញ និង​ចែកជូន​​​ដើម​​​ឈើជាច្រើនប្រភេទ​ សរុបជាង១លានដើម​​​ជូនប្រជាពលរដ្ឋយកទៅដាំលើផ្ទៃដីសឹ​ក​​រិចរិល នៅតាមទី​សាធារណៈ សាលារៀន វត្ត​អារាម និងតាមតំបន់ផ្សេងៗទៀតនៅ​ទូទាំងប្រទេសកម្ពុជា។

 
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍​នៅក្នុងជំនួបជាមួយ​អ្នក​សារ​ព័ត៌មាន នៅ​ថ្ងៃ​ទី២០ ​ឧសភានេះ​ថា ពិព័រណ៍និងចែកកូនឈើ «ពន្លកបៃតង» គឺ​ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ រៀបចំឡើងស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុង​គោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រ​ទេស​ជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។ 
 
លោករដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថា ពិព័រណ៍នេះនឹងចូលរួមចំណែក​ ធានាចីរភាព​នៃ​ការ​អភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ខណៈ​ដែល​កម្ពុជា បានដាក់គោលដៅ និងបេ្តជ្ញាចិត្តយ៉ាមោះមុត ​ក្នុងការ​ក្លាយជា«ប្រទេស​អព្យា​ក្រិត​កាបូន និង​មានគម្របព្រៃ​ឈើ៦០% នៅឆ្នាំ២០៥០៕


Tag:
 បរិស្ថាន
  ដាំដើមឈើ
  អព្យាក្រឹតកាបូន
© រក្សាសិទ្ធិដោយ thmeythmey.com