អន្តរជាតិ
លោក Tran Thanh Man ត្រូវបានជ្រើសជាប្រធានសភាវៀតណាមថ្មី
20, May 2024 , 6:29 pm        
រូបភាព
លោក Tran Thanh Man ស្បថចូលកាន់តំណែងប្រធានសភាថ្មី។រូបភាព VnExpress
លោក Tran Thanh Man ស្បថចូលកាន់តំណែងប្រធានសភាថ្មី។រូបភាព VnExpress
សភាវៀតណាម បានបោះឆ្នោតជាឯកច្ឆន្ទជ្រើសលោក Tran Thanh Man អនុប្រធានសភា ជាប្រធានសភាថ្មី នៅថ្ងៃទី២០ ខែឧសភា។ បើតាមប្រធានសភារូបនេះ តួនាទីជាប្រធានរដ្ឋសភា គឺមានតម្លៃជាខ្លាំង។

 
ក្នុងកិច្ចប្រជុំនៅថ្ងៃទី២០ ខែឧសភា សភាវៀតណាមបោះឆ្នោតរើស លោក Tran Thanh Man ជាប្រធានរដ្ឋសភាថ្មី ក្រោយគណៈមជ្ឈិមនៃបក្សកុម្មុយនីស្តវៀតណាមតែងតាំង នៅថ្ងៃទី១៨ ខែឧសភា។ ក្នុងពិធីស្បថចូលកាន់តំណែង លោក Tran Thanh Man បានចាត់ទុកតួនាទីជាប្រធានសភា គឺសំខាន់ និងប្រកបដោយការទទួលខុសត្រូវ នៅចំពោះមុខបក្សកុម្មុយនីស្តវៀតណាម។
 
ប្រធានសភាថ្មីរូបនេះ កន្លងមក ធ្លាប់កាន់តំណែងប្រធានគណៈកម្មាធិការប្រជាជនក្រុង Can Tho មុនកាន់តំណែងជាអនុប្រធានរដ្ឋសភា ចាប់ពីឆ្នាំ២០២១។ 
 
កន្លងមក លោក វឿង ឌិញហ្វេ ប្រធានសភាវៀតណាម បានចុះចេញពីតំណែង បន្ទាប់ពីមានមនុស្សជំនិតបានប្រព្រឹត្តអំពើពុករលួយ ហើយលោកបានបំពានវិន័យបក្ស។ 
 
ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែឧសភា សភា វៀតណាម នឹង​បោះឆ្នោតរើសប្រធានាធិបតីជាថ្មីម្តងទៀត។ លោកតូ ឡិម រដ្ឋមន្រ្តីសន្តិសុខសាធារណៈ ត្រូវបានបក្សកុម្មុយនីស្តតែងតាំងជាបេក្ខភាពប្រធានាធិបតី នៅថ្ងៃទី១៨ ខែឧសភាដែរ៕ 
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com