ជាតិ
សេដ្ឋកិច្ច
កម្ពុជាបានចំណូលជាង១៦៤លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ ក្នុងរយៈពេល៥ខែ
13, Jun 2024 , 12:02 pm        
រូបភាព
រូបភាព៖ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា
រូបភាព៖ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា
កម្ពុជាទទួលបានចំណូលប្រមាណ១ ៦៤លានដុល្លារ ពីការលក់ជ័រកៅស៊ូ ១១០ ៧៧២តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤។ ចំណូលបានការនាំចេញនេះ កើនឡើង១២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានកៅស៊ូ នៅថ្ងៃទី១២ ខែមិថុនា កម្ពុជាផលិតជ័រកៅស៊ូបានក្នុងរង្វង់ ១០៩ ៩៤៥ ៥តោន ក្នុងនោះបាននាំចេញ ១១០ ៧៧២តោន ដែលគិតជាទឹកប្រាក់ប្រមាណ ១៦៤ ៤៩០ ៦០០​ដុល្លារ។ តម្លៃបានពីការនាំចេញក្នុងរយៈពេល៥ខែនេះ កើនឡើង១២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។ 
 
ដោយឡែក ក្នុងខែឧសភា កម្ពុជាទទួលបានចំណូលជិត ៤០លានដុល្លារពីការនាំចេញជ័រកៅស៊ូ ២៥ ៣៤៤តោន។ បច្ចុប្បន្ន ជ័រកៅស៊ូមានតម្លៃជាមធ្យម ១ ៤៨៥ដុល្លារក្នុងមួយតោន កើនឡើង៦៩ដុល្លារ ធៀបនឹងឆ្នាំមុន។ 
 
កម្ពុជាមានផ្ទៃដីកៅស៊ូសរុប ៤០៧ ១៧២ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៩ភាគរយ និងផ្ទៃដីថែទាំចំនួន ៨៦ ៩៨៨ហិកតា ស្មើនឹង ២១ភាគរយ។ ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមាន ២២៦ ៨៤០ហិកតា ស្មើនឹង៥៦ភាគរយ និងផ្ទៃដីកៅស៊ូគ្រួសារមាន ១៨០ ៣៣២ហិកតា ស្មើនឹង ៤៤ភាគរយ៕
 
 
 
 
 

Tag:
 កសិកម្ម
  ជ័រកៅស៊ូ
  អគ្គនាយកដ្ឋានកៅស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com