កីឡាជាតិ
ជាតិ
ខ្សែ​បម្រើ​ហ្គីណេ​ Barry រ​ប​ស់ណា​ហ្គាខ​ប ​ញ៉ាំ​ចេក​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ Dani Alves
29, Apr 2014 , 2:12 pm        
រូបភាព
ខ្សែ​បម្រើ​សញ្ជាតិ​ហ្គីណេ Barry Lelouma ដែល​កំពុង​លេង​ឲ្យក្លិ​បណា​ហ្គាខប បាន​បង្ហោះរូបញ៉ាំ​ចេក​នៅ​លើគណ​នី​ហ្វេសប៊ុក​របស់ខ្លួន​ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​ខ្សែការពារ​ស្តាំ Dani Alves នៃក្លិប Barcelona ដែល​ត្រូវ​បាន​អ្នក​គាំទ្រ​ម្នាក់​គប់​ចេក នាអំឡុង​នៃការ​ប្រកួត​ជាមួយ Villarreal កាលពី​ថ្ងៃ​ទី​២៧ ខែមេសា កន្លងមក។



ករណី​រើស​អើង​ជាតិ​សាសន៍​នេះ មិន​បាន​ធ្វើ​ឲ្យកីឡាករសញ្ជាតិ​ប្រេស៊ីល Alves ខឹង​សម្បារឡើយ ដោយ​រូបគេ​ដើរ​ទៅ​រើស​ ហើយ​បក​ចេក​នោះ​ញាំ មុន​នឹងទាត់​បាល់​ចេញ​ពី​ជ្រុង។ ទង្វើ​របស់ Alves ទទួល​បាននូវការកោតសរសើរ​ជាខ្លាំង ហើយ​កីឡាករ​កំពូល​ៗនៅ​លើ​ពិភពលោក បាន​បង្ហាញ​នូវការគាំទ្រ​ដល់​ Alves។

ភ្លាម​ៗ គេ​សង្កេត​ឃើញ​ ខ្សែប្រយុទ្ធ Neymar មិត្តរួម​ក្លិប និងរួម​សញ្ជាតិ​របស់ Alves បាន​បង្ហោះ​រូប​កាន់ចេក​នៅ​ក្នុងបណ្តា​ញ​សង្គម Instagram របស់​ខ្លួន ដោយ​សរសេរ​ថា «ពួក​យើង​ទាំងអស់គ្នា​គឺ​ជា​សត្វស្វា»។ បន្ទាប់មក​មានកីឡាករ​ជាច្រើន​ទៀត​ដែល​បង្ហោះរូបខ្លួន​ ជាមួយ​ផ្លែចេក​ដែលក្នុងនោះមាន​ដូច​ជា David Luiz, Oscar, Sergio Aguero, Luis Suarez, Philippe Coutinho  និង Moussa Dembele ជាដើម។

កីឡាករ Barry អាយុ​១៩ឆ្នាំ បាននិ​យាយ​ប្រាប់​គេហទំព័រ​ថ្មី​ៗ​ថា រូបគេ​ដែល​មាន​ស្បែក​ខ្មៅ​ផង​ដែរ​នោះ ត្រូវ​តែបង្ហាញពី​ការគាំទ្រ​ដល់ Alves។ ខ្សែបម្រើ​ណាហ្គាខបរូបនេះ បានលើក​ឡើង​ថា ការ​រើស​អើង​មិនគួរ​កើតមាន​ឡើយនៅ​ក្នុងសតវត្សរ៍​ទី​២១នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com