កីឡាជាតិ
ជាតិ
គិរីវង់​ស្វែង​​រក​ជ័យ​ជម្នះ​បន្ថែម​ ខណៈ​ទ័ព និង​ត្រាយ​អាស៊ី នឹងមាន​ជំនួប​​ដ៏​ស្វិតស្វាញ
03, May 2014 , 11:44 am        
រូបភាព
លោក ផាន់ ចាន់​ផាត គ្រូ​ជំនួយ​ក្លិប​គិរីវង់​សុខ​សែន​ជ័យ​
លោក ផាន់ ចាន់​ផាត គ្រូ​ជំនួយ​ក្លិប​គិរីវង់​សុខ​សែន​ជ័យ​
ដោយ:
កម្មវិធី​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ២០១៤ (MCL 2014) នៅ​ថ្ងៃ​សៅ​រិ៍​ទី ៣ ឧសភា នេះ​មានតែ ៣ប្រកួត​នោះទេ ដោយសារ​គូប្រកួត​រវាង​ភ្នំពេញ​ក្រោ​ន និង ស្វាយរៀង ត្រូវ​លើក​ពេល​ព្រោះ ស្វាយរៀង ជាប់​ប្រកួត​ជម្រុះ​តាម​ពូ​ល​នៃ​ពានរង្វាន់ AFC President's Cup 2014 នៅ​ប្រទេស​ម៉ុង​ហ្គោ​លី។



គូប្រកួត​នៅ​ស្ដា​ត​ចាស់៖
• គីរីវង់​សុខ​សែន​ជ័យ Vs Albirex Niigata (ម៉ោង ១:៣០ រសៀល)
• អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ Vs អាស៊ី​អឺរ៉ុប (ម៉ោង ៣:៤៥ រសៀល)

គូប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ៖
• ក្រសួងការពារជាតិ Vs ត្រាយ​អាស៊ី (ម៉ោង ៣:៣០ រសៀល)


ចំណែក​តារាង​ចំណាត់ថ្នាក់​បណ្ដោះអាសន្ន​ត្រឹម​សប្ដាហ៍​ទី៩គឺ៖

១.ភ្នំពេញ​ក្រោ​ន២០ពិន្ទុ(+១៤)
២.ណាហ្គា​ខ​ប២០ពិន្ទុ(+១២)
៣.ចម្ការកៅស៊ូ​បឹងកេត១៨ពិន្ទុ(+១២)
៤. អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ១៤ពិន្ទុ(+៦)
៥.បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត១៤ពិន្ទុ(-៦)
៦.ស្វាយរៀង១២ពិន្ទុ(+៤)
៧.សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប១២ពិន្ទុ(-២)
៨.ភ្នំពេញ​ត្រាយ​អាស៊ី១១ពិន្ទុ(+៤)
៩.ក្រសួងការពារជាតិ១០ពិន្ទុ(-៥)
១០.វេ​ស្ទើ​ន​យូ​នី​អែ​ហ្វ​ស៊ី៧ពិន្ទុ(-៤)
១១.គិរីវង់​សុខ​សែន​ជ័យ ៧ពិន្ទុ(-៧)
១២. Albirex Niigata Phnom Penh ៣ពិន្ទុ(-២៨)



© រក្សាសិទ្ធិដោយ thmeythmey.com