កីឡាជាតិ
ជាតិ
យុវជន​ជម្រើសជាតិកីឡា​ចំបាប់​៤ នាក់​​ចេញទៅ​ប្រកួត​ក្របខណ្ឌ​អន្តរ​ជាតិ​នៅ​ថៃ
07, May 2014 , 8:43 am        
រូបភាព
កីឡាករ កីឡាការិនី និង​ក្រុម​គ្រូបង្វឹកនៅមុន​ចេញដំណើរ​។ រូបថត ហ្វេសប៊ុក Vichet Thin
កីឡាករ កីឡាការិនី និង​ក្រុម​គ្រូបង្វឹកនៅមុន​ចេញដំណើរ​។ រូបថត ហ្វេសប៊ុក Vichet Thin
ដោយ:
ក្រុម​កីឡាករ កីឡាការិនី​យុវជន​ជម្រើសជាតិ​កីឡា​ចំបាប់​ខ្មែរ​ចំនួន ៤ រូប​នឹង​ចាក​ចេញពី​ប្រទេស​កំណើត​នៅវេលា​ម៉ោង ១០:១៥ នាទី ព្រឹក​ថ្ងៃទី ៧ ឧសភា នេះ​តាម​ជើងហោះហើរ​ភ្នំពេញ – បាងកក ដើម្បី​ទៅ​ប្រកួត​ជម្រុះ​ក្នុង​ពានរង្វាន់​អន្តរជាតិសំខាន់ៗ ចំនួន ២ នៅ​ប្រទេស​ថៃ។



កម្មវិធី​ប្រកួត​ទាំង ២ មាន វគ្គ​ជម្រុះ​ជើងឯក​អាស៊ី និង វគ្គ​ជម្រុះ​ពានរង្វាន់​យុវជន​អូឡាំពិក ដែល​រៀបចំឡើង​នៅ​ក្រុង​បាងកក ចាប់ពី​ថ្ងៃទី ៨ ដល់ ១១ ឧសភា ខាងមុខនេះ។

ការប្រកួត​នេះ ជា​ដំណើរ​ឆ្ពោះទៅកាន់​ការប្រកួត​អូឡាំពិក​យុវជន​រដូវក្ដៅ​លើក​ទី២ ក្នុង​ខែកញ្ញា នៅ​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន និង ប្រកួត​Asian Games នៅ​ខែ តុលា – វិច្ឆិកា នៅ​ទីក្រុង Incheon ប្រទេស​កូរ៉េខាងត្បូង។

កីឡាករ​កីឡាការិនី របស់​កម្ពុជា​ចំនួន ៤ រូបនេះ​រួមមាន កីឡាករ ងួន មករា ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់៦៣គីឡូក្រាម កីឡាករ ម៉ុ​ល រស្មី ប្រកួត​ក្នុង​ទម្ងន់៥៥គីឡូក្រាម កីឡាការិនី នី សំណាង ម្ចាស់​មេដាយមាស ស៊ី​ហ្គេម​ទី២៧នៅ​មី​យ៉ាន់​ម៉ា​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៦៣គីឡូក្រាម និង កីឡាការិនី ឌន ស្រី​ម៉ៅ ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៥២គីឡូក្រាម ខណៈ​ក្រុម​ទាំងមូល​ដឹកនាំ​ដោយ​លោក Casey Barnett អនុប្រធាន​ទី ១ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង លោក​ធិ​ន វិចិត្រ ជា​គ្រូបង្វឹក៕




© រក្សាសិទ្ធិដោយ thmeythmey.com