កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​ចង់បាន​លេខ១វិញ ខណៈ​បៀ​ល​ប្រាយ និង​ត្រាយ​អាស៊ី​ឆ្ពោះទៅ​តំបន់ Top 4
10, May 2014 , 9:10 am        
រូបភាព
ខ្សែប្រយុទ្ធ ឃឹម បូរី នៃក្លិប​ភ្នំពេញ​ក្រោន​
ខ្សែប្រយុទ្ធ ឃឹម បូរី នៃក្លិប​ភ្នំពេញ​ក្រោន​
ដោយ: រួបរួម
ស្រប​ពេលដែល​ណាហ្គា​ខ​ប និង​ចម្ការកៅស៊ូ​បឹងកេត មិនមាន​ការប្រកួត​នៅ​ថ្ងៃ​សៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០១៤នេះ ភ្នំពេញ​ក្រោ​ន​ព្យាយាម​ឡើងទៅ​កាន់​កំពូល​តារាង​វិញ ប៉ុន្តែ​ពួកគេ​ត្រូវ​ប្រឹង​ស៊ុត​បញ្ចូល​ទី​ឲ្យ​បាន​ច្រើន​គ្រាប់​លើ​វេ​ស្ទើ​ន​យូ​នី​អែ​ហ្វ​ស៊ី​ទើប​អាច​ដណ្តើមបាន​តំណែង​លេខ​មួយ​ពី​ណាហ្គា​ខ​ប។ ជាមួយគ្នា បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត និង​ភ្នំពេញ​ត្រាយ​អាស៊ី ក៏​ព្យាយាម​ស្វែងរក​តំបន់​បួន​ក្រុម​កំពូល​ជា​បណ្តោះអាសន្ន​ផងដែរ​សម្រាប់​សប្តាហ៍​ទី១១នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៤នេះ។



កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ៖
កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (ស្តា​ត​ចាស់)

១:៣០-បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ជួប Albirex Niigata Phnom Penh
៣:៤៥-ភ្នំពេញ​ក្រោ​ន ជួប វេ​ស្ទើ​ន​យូ​នី​អែ​ហ្វ​ស៊ី

ពហុ​កីឡដ្ឋាន​ជាតិ (អូឡាំពិក)
៣:៣០-គិរីវង់​សុខ​សែន​ជ័យ ជួប ភ្នំពេញ​ត្រាយ​អាស៊ី
៦:០០-អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ជួប ក្រសួងការពារជាតិ

ចំណែក​តារាង​ចំណាត់ថ្នាក់​បណ្ដោះអាសន្ន៖
១.ណាហ្គា​ខ​ប២៣ ពិន្ទុ(+១៧)
២.ចម្ការកៅស៊ូ​បឹងកេត២១ពិន្ទុ(+១៤)
៣.ភ្នំពេញ​ក្រោ​ន២០ពិន្ទុ(+១៤)
៤. សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប១៥ពិន្ទុ(-១)
៥.អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ១៤ពិន្ទុ(+៥)
៦.ភ្នំពេញ​ត្រាយ​អាស៊ី១៤ពិន្ទុ(+៥)
៧.បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត១៤ពិន្ទុ(-៨)
៨.ស្វាយរៀង១២ពិន្ទុ(+៤)
៩.ក្រសួងការពារជាតិ១០ពិន្ទុ(-៦)
១០.គិរីវង់​សុខ​សែន​ជ័យ ១០ពិន្ទុ(-៦)
១១.វេ​ស្ទើ​ន​យូ​នី​អែ​ហ្វ​ស៊ី៧ពិន្ទុ(-៩)
១២. Albirex Niigata Phnom Penh ៣ពិន្ទុ(-២៩)


© រក្សាសិទ្ធិដោយ thmeythmey.com