កីឡាជាតិ
ជាតិ
Singapore Cup៖ ស្វាយ​រៀងប៉ះ​ Albirex Niigata Singapore នៅ​ម៉ោង​៦:៣០​ល្ងាច​នេះ​
28, May 2014 , 3:22 pm        
រូបភាព
ដោយ: រួបរួម
ក្លិប​កីឡា​បាល់ទាត់ស្វាយរៀង នឹង​ចាប់ផ្តើម​ការប្រកួត​ក្នុងព្រឹត្តិការណ៍ Singapore Cup ជាលើក​ដំបូង​របស់​ខ្លួន ខណៈពួក​គេ​ត្រូវ​ជួប​ជាមួយ​ក្លិប Albirex Niigata Singapore នា​វេលាម៉ោង​៦ និង​៣០​នាទី (ម៉ោងនៅកម្ពុជា) ល្ងាច​ថ្ងៃ​ពុធ ទី​២៨ ខែឧសភា នេះ នៅ​កីឡដ្ឋាន Jalan Besar Stadium ប្រទេស​សិង្ហបុរី។



Albirex Niigata Singapore គឺជាក្លិប​នៃសហគមន៍​ជន​ជាតិ​ជប៉ុន​ដែល​លេង​នៅ​ក្នុងក្របខណ្ឌ S.League របស់​សិង្ហបុរី ចាប់​តាំងពី​ឆ្នាំ​២០០៤​ មក។ ចំពោះការប្រកួត​ក្នុងព្រឹត្តិការណ៍ Singapore Cup ចំនួន​១០​លើក​កន្លងមក Albirex ធ្លាប់​ឈាន​ដល់វគ្គ​ផ្តាច់​ព្រ័ត្រ​កាលពី​ឆ្នាំ​២០១១ ខណៈ​កាលពី​រដូវកាលមុន ពួក​គេ​ធ្លាក់នៅ​ជុំទីមួយ។ ដោយឡែក ស្វាយរៀង​ដែលដឹកនាំ​បង្វឹក​ដោយលោក សំ វ៉ាន់​ដេត ​នឹងបង្ហាញ​វត្តមាន​ជាលើក​ដំបូង ហើយក្នុងដំណើរ​ទៅ​កាន់សិង្ហបុរីនេះ លោក​បាន​អមដំ​ណើ​រដោយ​កីឡាករ​ចំនួន​១៨នា​ក់ ក្នុងនោះ​កីឡាករ​បរទេសបីនាក់។

ក្លិប​មួយ​ទៀតរ​បស់កម្ពុជា​ដែល​ត្រូវ​បានអញ្ចើញ​ឲ្យចូលរួម​ក្នុងព្រឹត្តិការណ៍នេះ គឺ​ក្លិបណា​ហ្គាខប ​ដោយពួក​គេ​ត្រូវ​ប៉ះ​ជាមួយ​ម្ចាស់ការពារ​តំណែង​ជើង​ឯក​ Home United នា​ថ្ងៃសុក្រ​ខាងមុខ៕





© រក្សាសិទ្ធិដោយ thmeythmey.com