កីឡាជាតិ
ជាតិ
Singapore Cup៖ ណាហ្គា​ខបចាញ់ម្ចាស់​ជើងឯក​ចាស់ Home United ៥-០
31, May 2014 , 11:05 am        
រូបភាព
ដោយ:
ក្រុមបាល់ទាត់​ណាហ្គា​ខ​ប របស់​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុម Home United របស់​សិង្ហ​បុរី​ក្នុង​លទ្ធផល ៥ -០ ក្នុងជំនួប​វគ្គ​ជម្រុះ​ដំបូង កាលពី​ល្ងាច​ថ្ងៃទី ៣០ ខែឧសភា ម្សិលមិញ លើ​កីឡដ្ឋាន Jalan Besar Stadium ក្នុងប្រទេស​ម្ចាស់ផ្ទះ។



ជម្រើស​ដំបូង​របស់លោក ប្រាក់ សុវណ្ណារ៉ា រួមមាន អ្នកចាំទី សំរឹត សីហា ចំណែក​ខ្សែការពារ​មាន ចាន់ ដា​រ៉ា, អ៊ូ​ប ថាវរៈ, ស៊ុន សុវណ្ណ​រិទ្ធី។ ងាក​មក​មើល​ខ្សែបម្រើ​មាន Zogbe, Masa, Jang In Jong, ស៊ុន សុ​បញ្ញា ស្របពេល Barry, ទៀប វណ្ណៈ និង ជួន ជុំ ចាប់ដៃគ្នា​លេង​តំបន់​ប្រយុទ្ធ។

៥ គ្រាប់​របស់​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​រកបាន​ដោយ​កីឡាករ I. Daud នាទី២១, Kwan-Woo Lee ប៉េ​ណាំង​ទី​នាទី ៣២, F. Nawaz នាទី ៤៥, A. Fahmie នាទី ៨០ និង F. Ayob នាទី ៨ ៧៕



© រក្សាសិទ្ធិដោយ thmeythmey.com