កីឡាជាតិ
ជាតិ
លីក ២០១៤៖ ថ្ងៃសៅរិ៍នេះ ប៉ូលិស ប៉ះ បឹងកេត និង ត្រាយអាស៊ី ប៉ះ Albirex
× កម្មវិធីប្រកួតបាល់ទាត់មិត្តហ្វូនខេមបូឌានលីក ២០១៤ បានធ្វើដំណើរមកដល់សប្ដាហ៍ទី ១៤ ហើយគិតត្រឹមថ្ងៃសៅរិ៍ ទី ៣១ ឧសភា នេះ ខណៈថ្ងៃនេះដែរ មានគូប្រកួតចំនួន ២ គឺ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ះ ចម្ការកៅស៊ូបឹងកេត នៅម៉ោង ៣:៣០ នាទីរសៀល និង មួយគូទៀតក្រុម ត្រាយអាស៊ីភ្នំពេញ ប៉ះក្រុម Albirex Niigata Phnom Penh នៅម៉ោង ៦ ល្ងាច នៅពហុកីឡដ្ឋានជាតិ។
អគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) Vs ចម្ការកៅស៊ូបឹងកេត
គូប្រកួតនេះនឹងមានផ្សាយផ្ទាល់តាមប៉ុស្ដិ៍ BTV (បាយ័នព័ត៌មាន) ដោយអាជ្ញាកណ្ដាលចាប់ផ្ដើមផ្លុំកញ្ចែប្រកួតនៅម៉ោង ៣: ៣០ នាទីរសៀល។ លោក អ៊ុង កងយ៉ានិត គ្រូបង្វឹកក្រុមប៉ូលិស បាននាំកូនក្រុមទៅសំងំហ្វឹកហាត់នៅទន្លេបាទី។ ចំណែកក្រុមបឹងកេត វិញ លោក ប្រាក់ វុទ្ធី កំពុងរកវិធីសាស្រ្តបំប៉នបច្ចេកទេសដល់កូនក្រុមបន្ថែមបន្ទាប់ពីឈ្នះ ត្រាយអាស៊ី កាលពីសប្ដាហ៍មុនទាំងវេទនា។
ត្រាយអាស៊ីភ្នំពេញ Vs Albirex Niigata Phnom Penh
ក្រុមដែលមានថ្នាក់ដឹកនាំជាជនជាតិជប៉ុនទាំង ២ ត្រូវប៉ះគ្នាជាលើកទី២ នាវេលាម៉ោង ៦ ល្ងាចនេះ ខណៈលទ្ធផលកាលពីជើងទី១ ត្រាយអាស៊ី ឈ្នះ Albirex រហុតដល់ ៨ ទល់ ១។ ឱកាសដណ្ដើមតំណែងកំពូលតារាង ឬ Top 4 របស់ត្រាយអាស៊ី នៅតែមាន ចំណែកឯក្រុម Albirex វិញ សឹងតែជិតអស់ឱកាសគេចចេញពីតំបន់គ្រោះថ្នាក់ទៅហើយ។
តើក្រុមណាអាចរកបាន ៣ ពិន្ទុនៅក្នុងជំនួបលីកកំពូលកម្ពុជាថ្ងៃនេះ?
© រក្សាសិទ្ធិដោយ thmeythmey.com