កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​ស្វែងរក​ការ​នាំមុខគេ៥ពិន្ទុ បន្ទាប់ពី​បឹងកេត​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ
01, Jun 2014 , 12:04 pm        
រូបភាព
ខ្សែបម្រើ ប៊ិន ចន្ថាធារី (ទីពីរ​រាប់ពី​ស្តាំ) របស់ភ្នំពេញ​ក្រោន​ឈានដល់អាយុ​២៣​ឆ្នាំ​នៅ​ថ្ងៃនេះ
ខ្សែបម្រើ ប៊ិន ចន្ថាធារី (ទីពីរ​រាប់ពី​ស្តាំ) របស់ភ្នំពេញ​ក្រោន​ឈានដល់អាយុ​២៣​ឆ្នាំ​នៅ​ថ្ងៃនេះ
ដោយ: ថ្មីៗ
នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ ភ្នំពេញ​ក្រោ​ន​សម្លឹង​រក​ការ​នាំមុខគេ៥ពិន្ទុ​លើ​តារាង​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ខណៈ​ពួកគេ​ត្រូវ​ប៉ះ​ជាមួយ​គិរីវង់​សុខ​សែន​ជ័យ​ដែល​នៅ​កៀក​នឹង​តំបន់​គ្រោះថ្នាក់។ ដោយឡែក ក្រសួងការពារជាតិ និង​វេ​ស្ទើ​ន​យូ​នី​អែ​ហ្វ​ស៊ី សុទ្ធ​ចង់​លុបលាង​ការខកចិត្តរៀងៗកាលពី​សប្តាហ៍​កន្លងមក។



ឱកាស​នាំមុខ៥ពិន្ទុ​របស់​ភ្នំពេញ​ក្រោ​ន កើតឡើង​ដោយសារតែ​ចម្ការកៅស៊ូ​បឹងកេតដែល​ជាក្រុម​ចំណាត់​ថ្នាក់​លេខ​២ បានបញ្ចប់​ការប្រកួត​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទីនា​ជំនួប​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កាលពី​ថ្ងៃ​សៅរ៍។ ដោយឡែក ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​ទាំងពីរ គឺ​ត្រាយ​អាស៊ី​ភ្នំពេញ និង Albirex Niigata Phnom Penh បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ផងដែរ។

កម្មវិធី​ប្រកួត​នៅ​ថ្ងៃអាទិត្យ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ៖
ម៉ោង ៣ និង៣០នាទី៖ ក្រសួងការពារជាតិ ជួប វេ​ស្ទើ​ន​យូ​នី​អែ​ហ្វ​ស៊ី
ម៉ោង៦ល្ងាច៖ គិរីវង់​សុខ​សែន​ជ័យ ជួប ភ្នំពេញ​ក្រោ​ន


© រក្សាសិទ្ធិដោយ thmeythmey.com