កីឡាជាតិ
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ២០១៤៖ ក្រុម​ជម្រើស​ជាតិអ៊ីតាលី
07, Jun 2014 , 1:28 pm        
រូបភាព
អ៊ីតាលី​ធ្លាប់​លើក​ពាន World Cup ចំនួន៤លើក (ឆ្នាំ១៩៣៤ ឆ្នាំ១៩៣៨ ឆ្នាំ១៩៨២ និង​ឆ្នាំ២០០៦ ) ពោលគឺ​ចាញ់​ប្រេ​ស៊ី​ល​តែមួយ​លើក​ប៉ុណ្ណោះ។ ជាមួយគ្នា​នោះ​ផងដែរ នា​ការ​បង្ហាញខ្លួន១៩លើក​កន្លង ក្រុម​ដែលមាន​រហស្សនាម​ថា «Azzurri» មួយ​នេះ ធ្លាប់​បញ្ចប់​ចំណាត់ថ្នាក់​លេខ​ពីរ​ចំនួន២លើក និង​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រហូតដល់​ទៅ៨លើក។



បច្ចុប្បន្ន អ៊ីតាលី មាន​ចំណាត់ថ្នាក់​លេខ៩លើ​តារាង FIFA។ អ្នកចាំទី និង​ជា​ប្រធាន​ក្រុម Gianluigi Buffon ខ្សែបម្រើ Andrea Pirlo គឺជា​សមាជិក​ដែល​បានឈ្នះ​ពាន​ជាមួយ​អ៊ីតាលី​កាលពី​ឆ្នាំ២០០៦ ។ Andrea Ranocchia, Mario Balotelli និង Pablo Osvaldo នឹង​ផ្តល់នូវ​ការភ្ញាក់ផ្អើល។ អតីត​តារាបាល់ទាត់​ឆ្នើម​របស់​អ៊ីតាលី​រួមមាន Dino Zoff, Paolo Maldini និង Silvio Piola។

ឈុត​ជម្រើសជាតិ​អ៊ីតាលី៖

គ្រូបង្វឹក៖
លោក Cesare Prandelli

អ្នកចាំទី: Gianluigi Buffon (Juventus), Salvatore Sirigu (Paris St-Germain), Mattia Perin (Genoa).

ខ្សែការពារ
: Andrea Barzagli, Leonardo Bonucci, Giorigo Chiellini (all Juventus), Gabriel Paletta (Parma), Ignazio Abate, Mattia De Sciglio (both AC Milan), Matteo Darmian (Torino).

ខ្សែបម្រើ:
Andrea Pirlo, Claudio Marchisio (both Juventus), Thiago Motta, Marco Verratti (both Paris St-Germain), Daniele De Rossi (AS Roma), Antonio Candreva (Lazio), Marco Parolo (Parma), Alberto Aquilani (Fiorentina).

ខ្សែប្រយុទ្ធ
: Mario Balotelli (AC Milan), Antonio Cassano (Parma), Alessio Cerci (Torino), Ciro Immobile (Torino), Lorenzo Insigne (Napoli)៕


ទស្សនា​វីដេអូ៖

© រក្សាសិទ្ធិដោយ thmeythmey.com