កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោន រក្សា​តំណែង​កំពូល​តារាង​ក្រោយ​ឈ្នះ​បៀលប្រាយ ៣ ទល់ ១
09, Jun 2014 , 9:41 am        
រូបភាព
ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Bisan George រកបានបីគ្រាប់ឲ្យភ្នំពេញ​ក្រោន​
ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Bisan George រកបានបីគ្រាប់ឲ្យភ្នំពេញ​ក្រោន​
ដោយ:
ក្រុម​បាល់ទាត់​ជើង​ឯក​៤ សម័យ​កាល​ក្នុង​ពាន​រង្វាន់​លីក​កម្ពុជា ​ភ្នំពេញក្រោន នៅ​តែ​រក្សា​តំណែង​កំពូល​តារាង​បណ្តោះអាសន្ន​​បន្ត​ទៀត ក្រោយ​យក​ឈ្នះ​ក្រុម​បៀលប្រាយ ដោយ​លទ្ធផល ៣ ទល់ ១ ម្សិលមិញ នៅ​ទីលាន​បាល់ទាត់​ពហុ​កីឡដ្ឋាន​ជាតិ។



៣ គ្រាប់​របស់ ភ្នំពេញក្រោន រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​មក​ពី​ទ្វីប​អាហ្រ្វិក​ទាំង ៣ គឺ Bisan Goerge ខណៈ គួច សុកុម្ភៈ និង Adriano Pellegrino ជា​អ្នក​បោះ​បាល់​ឱ្យ។ ចំណែក ១ គ្រាប់​របស់​បៀល​ប្រាយ រក​បាន​​កីឡាករ រ៉ឹង ប៊ុនហៀង ដោយ​ទាត់​បាល់​ពិន័យ ១១ ម៉ែត្រ។

លោក Sam Schweingruber គ្រូ​បង្វឹក​ក្រុម​ភ្នំពេញក្រោន បាន​ដាក់​ខ្សែ​បម្រើ​ខ្មែរ-បារាំង ដែល​មាន​ប្រជា​ប្រិយភាព ធារី ចន្ថាប៊ីន ឱ្យ​ចូល​លេង​នៅ​ក្នុង​តង់​ទី២ ក្រោយ​របួស​ជើង​ក្នុង​រយៈពេល​យូ ស្រប​ពេល​អ្នក​ចាំទី ស៊ូ យ៉ាទី បង្ហាញ​ថា​ខ្លួន​​ឈឺ​ដៃ​ឆ្វេង ក្រោយ​ហក់​សង្រ្គោះ​បាល់ រ៉ឹង ហ៊ុនហៀង នៅ​ ១០ នាទី​ចុង​ក្រោយ​នៃ​ការ​ប្រកួត។

លទ្ធផល​សរុប​ប្រចាំ​សប្ដាហ៍​នេះ​មាន៖

• ស្វាយរៀង ២ – ៣ ត្រាយអាស៊ី
• វេស្ទើន ៣ – ០ គីរីវង់សុខសែនជ័យ
• ណាហ្គា​ខប ០ – ២ បឹងកេត
• ក្រសួង​ការពារជាតិ ៣ – ៣ អាស៊ីអឺរ៉ុប
• បៀល​ប្រាយ ១ – ៣ ភ្នំពេញក្រោន
• អគ្គស្ន​ងការដ្ឋាន​នគរបាលជាតិ ២ – ២ Albirex Niigata PP

តារាង​ចំណាត់ថ្នាក់​បណ្ដោះអាសន្ន​ស​ប្ដាហ៍​ទី ១៥ ៖

១.ភ្នំពេញ​ក្រោ​ន ៣៦ពិន្ទុ(+២៩)
២. ចម្ការកៅស៊ូ​បឹងកេត ៣៤ពិន្ទុ(+១៩)
៣. ណាហ្គា​ខ​ប ២៧ពិន្ទុ(+១៦)
៤. អគ្គ​ស្នងការដ្ឋាន​នគ​របាល​ជាតិ ២២ពិន្ទុ(+៩)
៥. ភ្នំពេញ​ត្រាយ​អាស៊ី ២១ពិន្ទុ(+៥)
៦. បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ២០ពិន្ទុ(-៧)
៧. ក្រសួង​ការពារ​ជាតិ ១៨ពិន្ទុ(-៤)
៨. សាក​លវិទ្យាល័យ​អាស៊ី​អឺរ៉ុប១៨ពិន្ទុ(-៩)
៩. ស្វាយរៀង ១៦ពិន្ទុ(+៧)
១០.វេ​ស្ទើ​ន​យូ​នី​អែ​ហ្វ​ស៊ី ១២ពិន្ទុ(-១២)
១១.គិរីវង់​សុខ​សែន​ជ័យ ១០ពិន្ទុ(-២០)
១២. Albirex Niigata Phnom Penh ៥ពិន្ទុ(-៣៣)




© រក្សាសិទ្ធិដោយ thmeythmey.com