ពីនេះ ពីនោះ
ហេតុអ្វី​ជនជាតិ​ថៃ​មាន​ទំនៀមទម្លាប់​ដូច​ជនជាតិខ្មែរ?
22, Dec 2014 , 8:08 am        
រូបភាព
ជនជាតិ​សៀម ឬ​ថៃ បើតាម​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់លោក ម៉ាក់​ដូ​ណា​ល់ដ៍ (A.M. Macdonald) បានសរសេរថា កាលពីដើមឆ្នាំ ៨០០ នៃ​គ្រឹសសករាជ តៅ​តំបន់​ណាន​ចូ​វ ត្រង់​ចន្លោះ​ទិសបស្ចឹម និង​ពាយព្យ​នៃ​តំបន់​យូ​ណាន ប្រទេស​ចិន គេ​ឃើញ​មាន​ពួក​សៀម រស់នៅ​ជា​សង្គមតូចៗរាយប៉ាយ។


លុះ​មកដល់​ឆ្នាំ ១២៣៨ នៃ​គ្រឹសសករាជ ទើប​កើតជា​ប្រជា​តិ​មួយ​ឡើង​មាន​ព្រះ​ចៅ​រាម​កំហែង ជាបឋម​ក្សត្រ​បាន​ឡើង​សោយរាជ្យ។ ជនជាតិ​សៀម​នេះ កើត​ក្រោយ​ពេលដែល​ជនជាតិ​យូ​ន​បាន​រួច ពី​ខ្ញុំ​ចិន(ទាសករ​ចិន) ជាង ២ ទសវត្សរ៍ ហើយ​កើត​ក្រោយ​ខ្មែរ​ជាង ២០ សតវត្សរ៍ បាន​ចូលមក​រស់នៅ​ជិត​ទឹកដី​ខ្មែរ ក្នុងពេលដែល​ប្រទេស​ខ្មែរ កំពុង​រីកចម្រើន​ដល់​កំពូល។

ហេតុ​ដូច្នេះហើយ ទើប​ជនជាតិ​សៀម​ដែល​ទើបតែនឹង​កើត​ថ្មី​នោះ ស្រលាញ់​អារ្យធម៌​ខ្មែរ​ខ្លាំងណាស់ ទើ​ន​ខំរៀន​ធ្វើ​ត្រាប់​តាម​ខ្មែរ គ្រប់បែបយ៉ាង​ទាំងអស់ តាំងពី​សម្ដី ភាសា អក្សរ ចំណីអាហារ សម្លៀកបំពាក់ ភ្លេង តូរ្យតន្ត្រី​ជាដើម៕

ដកស្រង់​ស្រង់​ចេញពី​សៀវ​ទៅ ចលនា​អារ្យធម៌ របស់ លោក សុង ស៊ីវ ទំព័រ​ទី ១៧៩


© រក្សាសិទ្ធិដោយ thmeythmey.com