កីឡាអន្តរជាតិ
អន្តរជាតិ
ការសុំសម្រាក​ផឹក​ទឹក​នាអំឡុងពេល​ប្រកួត​ត្រូវ​អនុវត្តជាផ្លូវការនៅ​ World Cup
30, Jun 2014 , 12:53 am        
រូបភាព
ដោយ: ថ្មីៗ
ការសុំ​សម្រាក​ផឹកទឹក (Cooling Break) ជា​ផ្លូវការ​ក្នុង World Cup ត្រូវបាន​ចាប់ផ្តើម​នា​អំឡុង​នៃ​ការប្រកួត​រវាង​ហូ​ឡង់ និង​ម៉ិ​ក​ស៊ិ​ក។ ក្រោម​កំដៅថ្ងៃ៣៩អង្សា នៅ​ទីលាន Fortaleza លោក​អាជ្ញាកណ្តាល​ព័រ​ទុយ​ហ្គា​ល់ Pedro Proenca បានអនុញ្ញាត​ឲ្យ​កីឡាករ​សម្រាក​បី​នាទី​ដើម្បី​ផឹកទឹក។



នេះ​ជា​សេចក្តីសម្រេច​ថ្មី​មួយ​របស់ FIFA ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​សុខភាព​ដល់​កីឡាករ​សម្រាប់​ការប្រកួត​ស្ថិតក្រោម​សីត​ណ្ហ​ភាព​ចាប់ពី៣២អង្សា​ឡើងទៅ៕


© រក្សាសិទ្ធិដោយ thmeythmey.com