កីឡាអន្តរជាតិ
អន្តរជាតិ
ហូឡង់ឈានទៅកាន់វគ្គ៨ក្រុមចុងក្រោយបន្ទាប់ពីយកឈ្នះម៉ិកស៊ិក ២-១
× Klaas Jan Huntelaar បានស៊ុតបាល់ប៉េណាល់ទីក្នុងនាទីបន្ថែម ដើម្បីឲ្យហូឡង់ឈានទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រ World Cup តាមរយៈជ័យជម្នះ ២-១ លើម៉ិកស៊ិក។ គ្រាប់បាល់បញ្ចូលទីផ្ទួនៗរបស់ហូឡង់បានកើតឡើងនៅជិតបញ្ចប់ការប្រកួត។
ដើមតង់ទីពីរ Giovani dos Santos បានស៊ុតបាល់ពីចម្ងាយដើម្បីនាំឲ្យម៉ិកស៊ិកនាំមុខមុន ប៉ុន្តែបន្ទាប់ពីហូឡង់បានសុំការអនុញាតផឹកទឹក (Cooling Break) ចំនួន៣នាទី Wesley Sneijder បាននាំឲ្យហូឡង់វាយបកតាមស្មើនៅនាទី ទី៨៨ ហើយនៅក្នុងនាទីបន្ថែម Rafael Marquez បានបង្កកំហុសលើ Arjen Robben នៅតំបន់គ្រោះថ្នាក់ ដែលនាំឲ្យ Hunterlaar ស៊ុតបាល់ប៉េណាល់នាំជ័យជម្នះដល់ហូឡង់៕ © រក្សាសិទ្ធិដោយ thmeythmey.com