កីឡាអន្តរជាតិ
អន្តរជាតិ
លោក​ ហ៊ុន​ សែ​ន ​តាម​ដាន​ World Cup​ មែន​ ប៉ុន្តែ​ភាគ​ច្រើន​ទូរទ​ស្សន៍​មើល​វិញ
01, Jul 2014 , 1:53 pm        
រូបភាព
លោក ហ៊ុន សែន នាការ​ប្រកួត​មិត្តភាព​ជាមួយ​អ្នកនយោបាយ​ថៃ កាលពី​ឆ្នាំ​២០១១
លោក ហ៊ុន សែន នាការ​ប្រកួត​មិត្តភាព​ជាមួយ​អ្នកនយោបាយ​ថៃ កាលពី​ឆ្នាំ​២០១១
ដោយ: ថ្មីៗ
បន្ទាប់​សម្តែង​ការរិៈគន់​ទាក់ទង​នឹង​ការ​កាត់ក្តី​របស់​អាជ្ញាក​ណ្តាល​ដែល​ផ្តល់​បាល់ប៉េណាល់ទីឲ្យហូឡង់​នា​ជំនួប​ជាមួយម៉ិកស៊ិកនោះ លោក​នាយក​រដ្ឋម​ន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃអង្គា​រនេះ ក៏មិន​ភ្លេចលើក​ឡើង​ដែរ​ទាក់ទង​នឹងព្រឹត្តិការណ៍ World Cup នៅប្រទេសប្រេស៊ីល។ ក្នុងទិវា​មច្ឆជា​តិ​ថ្ងៃទី​១ ខែក​ក្កដា នៅ​អាងទឹក​ក្តុល ស្រុក​សាមគ្គីមាន​ជ័យ ខេត្តកំ​ពង់ឆ្នាំង ប្រមុខ​រដ្ឋាភិបាល​បាន​និយាយ​ពីព្រឹត្តិការណ៍​ World Cup ដោយភ្ជាប់​ជាមួយ​នឹង​ស្ថានភាពនៅ​ក្នុងប្រ​ទេសកម្ពុជា។



លោក ​ហ៊ុ​ន សែន បាន​មាន​ប្រសាសន៍ថា៖ «...អត់​មាន​បញ្ហា​អ្វី​សោះ ​អាគេទា​ត់បាល់​ World Cup ក៏​ចេះតែ World Cup អ៊ីចឹងទៅ ហើយ​យើង​ក៏​ចេះ​តែមើល​អ៊ីចឹង​ទៅ...»។ ប៉ុន្តែ​បើយោង​តាម​សម្តី​របស់​ថ្នាក់​ដឹកនាំរូបនេះ គាត់​មិន​បាន​អត់ងងុយ​ដោយ​ចំណាយ​ពេល​មើល​ការ​ប្រកួត​ពី​ដើម​ដល់​ចប់នោះឡើយ ពីព្រោះភាគ​ច្រើន​ លោក​បើក​ទូរទស្សន៍​ចោល និង​ដឹង​ខ្លួន​ម្តងម្កាល​ផង​ដែរ។

លោក​បាន​បង្ហើ​សម្តីផង​ដែរថា៖ «អា​រឿងគេ​មិន​ចូល​សភា មាន​ទាស់​ខុសអី​នឹងរឿងយើងមើល​បាល់ទាត់»៕

សូម​ស្តាប់​សំឡេង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុ​ន សែន






© រក្សាសិទ្ធិដោយ thmeythmey.com