កីឡាអន្តរជាតិ
អន្តរជាតិ
អាល់​ហ្សេ​រី​យក៩លាន​ដុល្លារ​ពី World Cup ទៅ​បរិច្ចាគ​ឲ្យ​ប្រជាជន​នៅ​តំបន់ Gaza?
03, Jul 2014 , 6:33 pm        
រូបភាព
ក្រុមកីឡាករ​អាល់ហ្សេរី​ទទួល​បាន​ការទទួល​យ៉ាងកក់ក្តៅពីក្រុមអ្នកគាំទ្រ​
ក្រុមកីឡាករ​អាល់ហ្សេរី​ទទួល​បាន​ការទទួល​យ៉ាងកក់ក្តៅពីក្រុមអ្នកគាំទ្រ​
ដោយ: រួបរួម
ក្រុម​អាល់​ហ្សេ​រី​នៃ​ទ្វីបអាហ្វ្រិក​គ្រោង​យកប្រាក់​ប្រមាណ៩លាន​ដុល្លារ​ដែល​ខ្លួន​ទទួល​ពី​ព្រឹត្តិការណ៍ World Cup តាមរយៈ​ការឈាន​ទៅដល់​វគ្គ១៦ក្រុម​ចុងក្រោយ​នោះ ទៅ​បរិច្ចាគ​ឲ្យ​ប្រជាជន​ក្រីក្រ​នៅ​ហ្គា​សា​ដែលជា​តំបន់​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន។ នេះ​បើ​យោងតាម​ការផ្សព្វផ្សាយរ​បស់​បណ្តាញសារព័ត៌មាន​បរទេស​ជាច្រើន តាមរយៈ​ការដកស្រង់​សម្តី​របស់​ខ្សែប្រយុទ្ធ Islam Slimani។



ខ្សែប្រយុទ្ធ Islam Slimani
អាល់​ហ្សេ​រី​ដែឡ​ស្ថិតនៅ​តំបន់​អាហ្វ្រិក​ខាងជើង​ទទួលបាន​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​នៅពេលដែល​ពួកគេ​ត្រឡប់ទៅផ្ទះ​វិញ បន្ទាប់ពី​ចាញ់​អាល្លឺម៉ង់​ក្នុង​ម៉ោង​បន្ថែ​មនា​ការប្រកួត​វគ្គ១៦ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup។
សម្តី​របស់​ខ្សែប្រយុទ្ធ Slimani ដែល​ត្រូវបាន​ដកស្រង់តៗគ្នា បាន​លើកឡើងថា៖ «ពួកគេ [ប្រជាជន​ក្រីក្រ​នៅ​ហ្គា​សា] ត្រូវការ​វា​ជាង​យើង»។ កីឡាករ​របស់​ក្លិប Sporting Lisbon រូបនេះ បាន​អះអាងថា វា​ជា​ឆ​ន្ទះ​របស់​កីឡាករ​ទាំងអស់។

ទោះបីជា​យ៉ាងណាក៏ដោយ គេ​មិនទាន់​ឃើញ​មាន​ព័ត៌មាន​ច្បាស់ការ​ណាមួយ​ឡើយ​ទាក់ទង​នឹង​បញ្ហា​នេះ ជាពិសេស​ពី​សំណាក់​សហព័ន្ធ​កីឡាបាល់ទាត់​អាល់​ហ្សេ​រី៕

នាការប្រកួតវគ្គ​១៦ក្រុម​ចុងក្រោយ គេឃើញអ្នកគាំទ្រអាល់ហ្សេរីម្នាក់​លើក​ទង់ជាតិប៉ាឡេស្ទីន រីឯអ្នក​គាំទ្រអាល្លឺម៉ង់លើក​ទង់​ជាតិអ៊ីស្រាអែល

© រក្សាសិទ្ធិដោយ thmeythmey.com