កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ អាល្លឺម៉ង់​ទម្លាក់​បារាំង​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​
05, Jul 2014 , 12:52 am        
រូបភាព
ដោយ: រួបរួម
ខ្សែការពារ​កណ្តាល Mats Hummels បានតែ​តបាល់​បញ្ចូល​ទី​នៅក្នុង​នាទី ទី១៣ ដែល​នាំ​ឲ្យ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​ទទួល​ជ័យជម្នះ ១-០ លើ​ក្រុម​បារាំង ដើម្បី​ឈានទៅ​កាន់ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៤៕



ជ័យ​ជម្នះ​នៅ​លើ​កីឡដ្ឋាន Estádio Maracanã ក្នុងទីក្រុង Rio de Janeiro នេះ បាននាំឲ្យ​អាល្លឺម៉ង់​ក្លាយ​ជា​ក្រុមទី​មួយ​ដែល​ឈាន​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​៤លើក​ជាប់​ៗ​គ្នា និង​ជាលើក​ទី​១០​ផង​ដែ​របស់​ពួក​គេក្នុងការបង្ហាញ​ខ្លួន​១៣សម័យ​កាល​​នៃព្រឹត្តិការណ៍​ World Cup៕




ប្រភព fifa.com

© រក្សាសិទ្ធិដោយ thmeythmey.com