ក្រុមជម្រើសជាតិអាហ្សង់ទីនបានឈ្នះកៅអីឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ បន្ទាប់ពីពួកគេបានទទួលជ័យជម្នះ ១-០ លើបែលហ្ស៊ិក តាមរយៈគ្រាប់បាល់បញ្ចូលទីនៅនាទី ទី៨ របស់ខ្សែប្រយុទ្ធ Gonzalo Higuain នាការប្រកួតនៅលើទីលាន Estadio Nacional de Brasilia។