កីឡាអន្តរជាតិ
អន្តរជាតិ
Miroslav Klose បង្កើត​កំណត់ត្រា​ថ្មី​នៅ World Cup
09, Jul 2014 , 4:23 am        
រូបភាព
ដោយ: រួបរួម
ខ្សែប្រយុទ្ធ​អាល្លឺម៉ង់ Miroslav Klose ដែលមាន​អាយុ៣៦ឆ្នាំ បាន​ក្លាយជា​ម្ចាស់​កំណត់ត្រា​ថ្មី​ក្នុង World Cup តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ទី១៦របស់គេ នា​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​ម្ចាស់ផ្ទះ ប្រេ​ស៊ី​ល​នៅ Belrizonte នា​ថ្ងៃ​ពុធ​នេះ។



កីឡាករ​របស់​ក្លិប Lazio រូបនេះ បាន​តាម​យក​ស្មើ​កំណត់ត្រា​របស់​អតីត​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Ronaldo នា​ជំនួប​ជាមួយ​ហ្គា​ណា​កន្លងមក។ Klose បាន​ក៏បាន​ក្លាយជា​កីឡាករ​ទីមួយ​ផងដែរ​ដែល​បាន​លេង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup ចំនួន៤លើក ខណៈ​អតីត​កីឡាករ​អាល្លឺម៉ង់ Uwe Seeler  ធ្លាប់បាន​បង្ហាញខ្លួន៣លើក។

Klose គឺជា​កីឡា​ករទី​បី​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ព្រឹត្តិការណ៍ World Cup ចំនួន៤លើក ហើយ​ការបង្ហាញ​ខ្លួន​របស់គេ​លើក​ទី២៣នៅ World Cup ក៏​នាំ​ឲ្យ​គេ​ក្លាយជា​កីឡាករ​ក្នុង​ប្រវត្តិសាស្ត្រ​ក្នុងការ​បង្ហាញខ្លួន​ច្រើនជាងគេ​នៅ World Cup ផងដែរ។ ដោយសារ​ស្មើ​អតីត​កីឡាករ​អ៊ីតាលី Paolo Maldini ខណៈ អតីត​កីឡាករ​អាល្លឺម៉ង់ Lothar Matthaus កំពុង​ឈរ​លំដាប់​ទី​បី​តាមរយៈ​ការបង្ហាញ​ខ្លួន​ចំនួន២៥លើក។

Klose គឺជា​កីឡាករ​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​របស់​អាល្លឺម៉ង់​តាមរយៈ​ការសម្រេចបាន៧១គ្រា​ប់នាការ​បង្ហាញខ្លួន១៣៦លើក ហើយ​ក្រុម​ជម្រើសជាតិ​របស់គេ​មិនដែល​ចាញ់​ឡើយ​នៅក្នុង​ការប្រកួត​ដែល​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី៕




© រក្សាសិទ្ធិដោយ thmeythmey.com