កីឡាអន្តរជាតិ
អន្តរជាតិ
ក្មេងស្រី​នេ​ប៉ាល់​ម្នាក់​បានសម្លាប់​ខ្លួន​ក្រោយ​ប្រេ​ស៊ី​ល​ចាញ់​យ៉ាង​អាម៉ាស
10, Jul 2014 , 4:21 am        
រូបភាព
ដោយ: រួបរួម
ក្មេងស្រី​នេ​ប៉ាល់​ម្នា​ក់វ័យ១៥ឆ្នាំ បានធ្វើ​អត្តឃាត​កាលពី​ថ្ងៃ​ពុធ បន្ទាប់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ដែលជា​សំណព្វចិត្ត​របស់​នាង បាន​ប្រកួត​ចាញ់​អាល្លឺម៉ង់ ៧-១ ក្នុងជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ២០១៤ ។



ក្មេងស្រី​ឈ្មោះ Pragya Thapa រស់នៅ​ស្រុក Sunsari ភាគ​ខាងកើត​ប្រទេស​នេ​ប៉ាល់។ នាង​បាន​សម្រេចចិត្ត​ចងក​ខ្លួនឯង បន្ទាប់ពី​រង​ការបន្តុះ​បង្អាប់​ពី ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់ខ្លួន ក្រោយ​ពេលដែល​ជម្រើសជាតិ​ប្រេ​ស៊ី​ល​រង​បរាជ័យ​យ៉ាង​អាម៉ាស់​ដោយសារ​អាល្លឺម៉ង់។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ប៉ូលិស ហើយ​ត្រូវបាន​ដកស្រង់​ដោយ​គេហទំព័រ​ព័ត៌មាន​កីឡា​ឥណ្ឌា sportskeeda.com។

ឪពុកម្តាយ​របស់ Pragya បាន​រៀបរាប់​ប្រាប់​ប៉ូ​សិស​ថា កូនស្រី​ខ្លួន​ដែល​រៀន​នៅ​ថ្នាក់​ទី១០នោះ បានសម្រេច​ចិត្ត​គាំទ្រ​ប្រេ​ស៊ី​ល​ចាប់តាំងពី​ការចាប់ផ្តើម​យុទ្ធនាការ World Cup មក។ នាង​ក៏មាន​អារម្មណ៍​អៀនខ្មាស​ម្តាយ និង​បងស្រី​របស់ខ្លួន​ផងដែរ ដោយ​ពួកគេ​សុទ្ធតែ​គាំទ្រ​អាល្លឺម៉ង់។

អ្នកស្រី Kalpana ដែលជា​ម្តាយ បាន​ថ្លែងប្រាប់​គេហទំព័រ Republica របស់​នេ​ប៉ាល់​ថា អ្នកស្រី​មិនដែល​ហ៊ាន​ថា ស្រមៃ​ឡើយ​ថា កូន​អ្នកស្រី​ហ៊ាន​ធ្វើបែបនេះ ប៉ុន្តែ​អ្នកស្រី​ក៏​ធ្លាប់​បានលឺ​ការតាំង​ចិត្តជា​ច្រើនដង​ផងដែរ​របស់​កូនស្រី ដែលថា បើ​ប្រេ​ស៊ី​ល​ចាញ់ គេ​នឹង​សម្លាប់ខ្លួន។

អ្នកស្រី​បាន​បន្ថែមថា៖ «នាង​មានការ​ខកចិត្ត​យ៉ាងខ្លាំង​ក្រោយ​បរាជ័យ​របស់​ប្រេ​ស៊ី​ល។ បន្ទាប់ពី​មានការ​ស្រងាកចិត្ត​មួយរយៈ នាង​បាន​ដើរចូល​បន្ទប់​ដើម្បី​ចងក​សម្លាប់ខ្លួន។ ក្រោយមក ខ្ញុំ​បាន​ដើរចូល​បន្ទប់​ទៅ​មើល​នាង ប៉ុន្តែ​នាង​បាន​ចងក​ស្លាប់​ទៅហើយ»៕





© រក្សាសិទ្ធិដោយ thmeythmey.com