កីឡាអន្តរជាតិ
អន្តរជាតិ
អាហ្សង់ទីន​ស៊ុត​ប៉េណាល់ទី​ឈ្នះ​ហូឡង់ដើម្បី​ឡើងទៅ​ដណ្តើមពាន​ជាមួយ​អាល្លឺម៉ង់
10, Jul 2014 , 5:36 am        
រូបភាព
ដោយ: រួបរួម
ក្រុម​ជម្រើសជាតិអាហ្សង់ទីន បានទទួល​ជ័យជម្នះលើ​ហូឡង់ ៤-២ ដោយ​ការទាត់​បាល់ប៉េណាល់​ទី​ បន្ទាប់ពីពួក​គេ​បាន​បញ្ចប់​លទ្ធផល​ស្មើ ០-០ ក្នុងរយៈពេល​១២០នាទី​​ នា​ការប្រកួត​នៅលើ​ទីលាន Arena de São Paulo ក្រោម​ការកាត់ក្តី​ពី​សំណាក់​លោក​អាជ្ញាកណ្តាល​តួ​ក​គី Cuneyt Cakir។



អ្នក​ចាំទី​អាហ្សង់ទីន​ Sergio Romero បាន​ក្លាយ​ជាកីឡាក​រឆ្នើម​ប្រចាំការ​ប្រកួត ដោយ​រូបគេ​បាន​រារាំង​ការស៊ុ​តបញ្ចូលទី​របស់ Ron Vlaar និង Wesley Sneijder ហើយ Maxi Rodriguez ជា​អ្នក​ស៊ុត​គ្រាប់​បាល់​ជ័យ​ជម្នះ។

នេះ​ជាការ​ឈានចូល​ទៅកាន់​វ​គ្គ​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​របស់​អា​ហ្ស​ង់​ទីន បើ​គិត​ចាប់តាំងពី​ឆ្នាំ១៩៩០មក។ វា​ក៏​ជា​ឱកាស​របស់​អតីត​ម្ចាស់​ជើងឯក​បី​ជំនាន់​នេះ​ផងដែរដើម្បី​សង​សឹក​ លើ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ដោយ​កាលពី​ឆ្នាំ១៩៩០ ពួកគេ​ខក​ការលើក​ពាន​ក្រោយ​ចាញ់​អតីត​អាល្លឺម៉ង់​ខាងលិច ១-០ ។

ជំនួប​វគ្គ​ផ្តាច់ព្រ័ត្ររវាង​អាល្លឺម៉ង់ និងអាហ្សង់ទីន នឹងប្រព្រឹត្តទៅ​នៅ​វេលាម៉ោង​២យប់ ឈាន​ចូល​ថ្ងៃចន្ទ (ម៉ោងនៅកម្ពុជា) ខណៈ​ការប្រកួត​ដណ្តើម​យក​លេខបីរវាង​ម្ចាស់​ផ្ទះ​ប្រេស៊ីល និង​ហូឡង់ ប្រព្រឹត្តិនៅ​វេលាម៉ោង​៣យប់ឈាន​ចូល​ថ្ងៃអាទិត្យ៕


© រក្សាសិទ្ធិដោយ thmeythmey.com