កីឡាអន្តរជាតិ
អន្តរជាតិ
Alexis Sanchez ផ្ទេរ​ពី Barcelona ទៅ​កាន់ Arsenal ក្នុងតម្លៃខ្លួន​៦០​លាន​ដុល្លារអាមេរិក​
11, Jul 2014 , 9:51 am        
រូបភាព
ដោយ: រួបរួម
ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ស៊ីលី Alexis Sanchez របស់​ក្លិប Barcelona បាន​ចុះកិច្ច​សន្យា​លេងឲ្យ​ Arsenal សម្រាប់​រយៈពេលវែងមួយ​​ក្នុង​តម្លៃ​ខ្លួន​៣៥លាន​ផោន (៦០​លាន​ដុល្លារ​អា​មេរិក)។



កីឡាករវ័យ​២៥​ឆ្នាំ​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូលទី​ចំនួន​៤៧គ្រាប់ ក្នុងការបង្ហាញខ្លួន​១៤១លើក​ឲ្យ​ Barcelona និង​រក​បាន២គ្រាប់​នាយុទ្ធនាការ World Cup នៅ​ក្នុង​ប្រទេស​ប្រេស៊ីល»។

Sanchez បាននិយា​យក្រោយ​ការផ្ទេរបាន​ជោគ​ជ័យថា៖ «ខ្ញុំរីក​រាយ​ណាស់ដោយ​បាន​ចូលរួម​ជាមួយ​ក្លិបមួយ​ដែលមាន​អ្នក​ចាត់​ការ​ដ៏អស្ចា​រ្យម្នាក់ ជាក្លិប​ដែលមាន​កីឡាករ​ឆ្នើមៗ និងមាន​អ្នក​គាំទ្រជាច្រើ​ននៅ​លើពិភ​ពលោក។ ខ្ញុំកំពុ​ងសំឡឹងក្នុង​ការ​លេង​ Premier League និង Champions League»៕




© រក្សាសិទ្ធិដោយ thmeythmey.com