កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ប្រេ​ស៊ី​ល និង​ហូ​ឡង់ ប្រជែង​គ្នា​យក​ចំណាត់ថ្នាក់​លេខ​បី
12, Jul 2014 , 3:44 pm        
រូបភាព
ដោយ: រួបរួម
ក្រុម​ដែល​ខកចិត្ត​ទាំងពីរ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ គឺ​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល និង​មច្ចុរាជ​ពណ៌​ទឹកក្រូច ហូ​ឡង់ នឹងត្រូវ​ប៉ះគ្នា​នា​រាត្រី​នេះ (ម៉ោង៣ទៀបភ្លឺ​ឈានចូល​ថ្ងៃអាទិត្យ) ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​លេខ​បី​ប្រចាំ​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ នៅ​ទីក្រុង Brasilia។



ក្រុម​ទាំងពីរ​ធ្លាប់មាន​ប្រវត្តិ​ជួបគ្នា​ចំនួន១១លើក ក្នុងនោះ៤លើក​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup។ សម្រាប់​ជំនួប World Cup ហូ​ឡង់​បានឈ្នះ ២-០ ជុំ​ទី​ពីរ​កាលពី​ឆ្នាំ១៩៧៤ និង ២-១ នៅ​វគ្គ១/៤ កាលពី​ឆ្នាំ២០១០ ខណៈ​ប្រេ​ស៊ី​ល​ឈ្នះ ៣-២ នៅ​វគ្គ១/៤កាលពី​ឆ្នាំ១៩៩៤ និង​ឈ្នះ​ប៉េ​ណា​ល់​ទី ៤-២ នៅ​វគ្គ១/២កាលពី ឆ្នាំ១៩៩៨ ។

ប្រធាន​ក្រុម Thiago Silva ត្រូវ​វិលត្រឡប់​មកជួយ​ក្រុម បន្ទាប់ពី​រូបគេ​បាន​រង​ពិន័យ និង​អវត្តមាន​នា​ជំនួប​បរាជ័យ​ដ៏​ចុកចាប់ ៧-១ ដោយសារ​អាល្លឺម៉ង់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព័​ត្រ។ គ្រូបង្វឹក​ប្រេ​ស៊ី​ល លោក Luiz Felipe Scolari នឹងត្រូវ​រង​សម្ពាធ​ដ៏​ធំ​ប្រសិនបើ​ក្រុម​ម្ចាស់ផ្ទះ​មិនបាន​ទទួលជោគជ័យ​ទេនោះ។

ដោយឡែក ហូ​ឡង់ Memphis Depay និង Klaas-Jan Huntelaar អាច​ស្ថិតនៅក្នុង​ជម្រើស១១នាក់​ដំបូង ខណៈ​អ្នកចាំទី Michel Vorm គឺជា​កីឡាករ​តែ​ម្នាក់​គត់​របស់​ក្រុម​ជើងឯក​រង​មួយ​នេះ ដែល​មិនទាន់បាន​ចូល​លេង៕

នេះ​ជា​លើក​ទី​បី​សម្រាប់​ប្រេ​ស៊ី​ល​ក្នុងការ​ប្រជែង​យក​ចំណាត់ថ្នាក់​លេខ​បី ដោយ​បី​លើក​កន្លងមក ពួកគេ​ទទួល​ជ័យជម្នះ​ក្នុង​ឆ្នាំ១៩៣៨ និង​ឆ្នាំ១៩៧៨ ហើយ​បរាជ័យ​នៅ​ឆ្នាំ១៩៧៤ ខណៈ​ហូ​ឡង់ ចូលរួម​ប្រជែង​ជា​លើក​ទី​ពីរ បន្ទាប់ពី​ពួកគេ​បាន​ចាញ់​ក្រូ​អាត ២-១ កាលពី​ឆ្នាំ១៩៩៨ ៕




© រក្សាសិទ្ធិដោយ thmeythmey.com