កីឡាអន្តរជាតិ
អន្តរជាតិ
ប្រេ​ស៊ី​ល​បញ្ចេញ​កម្លាំង ២៦,០០០ នាក់​ការពារ​សន្តិសុខ​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup យប់​នេះ
13, Jul 2014 , 12:04 pm        
រូបភាព
ដោយ: ថ្មីៗ
យ៉ាងហោចណាស់​មាន​កង​កម្លាំង​ការពារ​សន្តិសុខ​ប្រមាណ​ជា ២៦,០០០ នាក់ ត្រូវបាន​ប្រទេស​ប្រេ​ស៊ី​ល ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍ FIFA World Cup 2014 ដាក់ពង្រាយ​ការពារ​សុ​វត្ថិ​ភាព​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ រវាង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ប៉ះ អា​ហ្ស​ង់​ទីន វេលា​ម៉ោង ២ រំលង​អា​ធ្រា​ត្រ យប់​នេះ។



ទិន្នន័យ​នេះ​បាន​បង្ហើប​ឱ្យដឹង​ក្រោយ​កិច្ច​ប្រជុំគ្នា​រវាង​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ជាមួយនឹង​មន្ត្រី​រដ្ឋាភិបាល កាលពីដើម​សប្ដាហ៍​កន្លងទៅ។ បើតាម​សម្ដី​របស់លោក Jose Eduardo Cardozo មន្ត្រី​របស់​រដ្ឋាភិបាល ប្រេ​ស៊ី​ល បានឱ្យដឹងថា កងកម្លាំង​ទាំងអស់នេះ​បូ​កប​ញ្ជូ​ល​ទាំង នគរបាល, ទាហាន និង សន្តិសុខ​ឯកជន។

ប្រភព​បាន​សង្កត់ធ្ងន់​ថា៖ «ពួកយើង​នឹង​ព្យាយាម​រក្សា​សន្តិសុខ​សាធារណៈ​ឱ្យបាន​ល្អ តាំង​ពីថ្ងៃ​ចាប់ផ្ដើម​ប្រកួត World Cup 2014 រហូតដល់​ថ្ងៃ​បញ្ចប់​នេះ»។

សម្រាប់​ព្រឹត្តិការណ៍​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ទាំងមូល ប្រទេស​ប្រេ​ស៊ី​ល​បាន​ព្រាយ​កម្លាំង​ការពារ​សន្តិសុខ​ក្នុង​ជួរ​នគរបាលជាតិ​ចំនួន ១០ ម៉ឺន​នាក់ និង ទាហាន ចំនួន ៥ ម៉ឺន​នាក់ ខណៈ​ប្រទេស​ម្ចាស់​ផ្ទះមួយ​នេះ​បាន​ត្រៀម​ប្រាក់​ប្រមាណ​ជា ៨០០ លាន​ដុល្លារ សម្រាប់​ការពារ​សន្តិសុខ​សារ​ធារ​ណៈ​ក្នុង​ព្រឹត្តិការណ៍​នេះ​ទាំងមូល៕

ប្រែ​សម្រួល ប៉ែន ប៉ា​រ៉ា​ឌី




© រក្សាសិទ្ធិដោយ thmeythmey.com