កីឡាអន្តរជាតិ
អន្តរជាតិ
អាល្លឺម៉ង់​ក្លាយជា​ក្រុម​អឺរ៉ុប​ទីមួយ​ដែល​លើក​ពាន World Cup ​នៅ​ទឹកដី​អាមេរិក​ឡាទីន
14, Jul 2014 , 4:36 am        
រូបភាព
ដោយ: រួបរួម
កីឡាករ​បម្រុង Mario Götze បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទី ទី១១៣ ដើម្បី​នាំ​ឲ្យ​អាល្លឺម៉ង់​ក្លាយជា​ម្ចាស់​ជើងឯក FIFA World Cup ឆ្នាំ២០១៤ តាមរយៈ​ជ័យជម្នះ ១-០ លើ​អា​ហ្ស​ង់​ទីន នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន Maracana Stadium ក្រុង Rio de Janeiro។



នេះ​ជាការ​ទទួលបាន​តំណែង​ជើងឯក​លើក​ទី​បួន​របស់​អាល្លឺម៉ង់ ប៉ុន្តែ​វា​ជា​ពាន​លើកដំបូង​ផងដែររបស់ពួក​គេ​​ ​បើ​គិត​ចាប់តាំងពី​ការដួលរលំ​នៃ​ជញ្ជាំង​ប៊ែ​រ​ឡាំង​ក្នុង​ឆ្នាំ១៩៩០ ខណៈ​ការឈ្នះបី​លើក​កន្លងមក គឺក្នុងនាមក្រុមជម្រើស​ជាតិអាល្លឺម៉ង់​ខាងលិច ។ Gotze បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ទី១៧១ ប្រចាំ World Cup ឆ្នាំ​២០១៤ ដែល​ស្មើនឹងកំណត់​ត្រានៅ​ប្រទេសបារាំងកាលពី​ឆ្នាំ​១៩៩៨។ នេះក៏​ជាការ​ឈ្នះពាន​លើក​ដំបូង​ផងដែរ​របស់ក្រុម​ប្រចាំតំបន់អឺរ៉ុបនៅ​លើ​ទឹក​ដីអាមេរិកឡាទីន៕



© រក្សាសិទ្ធិដោយ thmeythmey.com