កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​៤រូប​ឈ្នះ​ពាន​រង្វាន់​ ខណៈ​កូឡុំប៊ី​បាន​ Fair Play
14, Jul 2014 , 5:54 am        
រូបភាព
ដោយ: រួបរួម
ក្រៅពី​ពាន​រង្វាន់​ជើង​ឯក​ដែល​បាន​ទៅ​អាល្លឺម៉ង់ លេខពីរ​បាន​ទៅ​អាហ្សង់ទីន លេខបី​បានទៅ​ហូឡង់ និង​លេខ​៤​បាន​ទៅ​ម្ចាស់​ផ្ទះ​ប្រេស៊ីលនោះ កីឡាករ​បួន​រូប​បាន​ឈ្នះ​ពាន​រង្វាន់​ជា​លក្ខណៈ​ឯក​ត្តជន​ ខណៈ​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី ឈ្នះ​ពាន​រង្វាន់ Fair Play។



ពាន​រង្វាន់​កីឡា​ករ​ឆ្នើម​ប្រចាំព្រឹត្តិការណ៍ (Adidas Golden Ball) បាន​ទៅលើ​ខ្សែប្រយុទ្ធ​អាហ្សង់ទីន Lionel Messi ខណៈ​អ្នក​ចាំទី​អាល្លឺម៉ង់ Manuel Neuer ឈ្នះ​ពាន​រង្វាន់​ស្រោម​ដៃមាស (Adidas Golden Glove)។ ខ្សែប្រយុទ្ធ​វ័យ​ក្មេង​បារាំង Paul Pogba ទទួល​បានពាន​រង្វាន់​ជាកីឡាករ​វ័យ​ក្មេងដែលឆ្នើម​ជាងគេ​ប្រចាំព្រឹត្តិការណ៍ (The Hyundai Young Player)។ ដោយ​ឡែក​ខ្សែប្រយុទ្ធកូឡុំប៊ី James Rodriguez ដែល​បាន​ស៊ុតបាល់បញ្ចូលទី​ចំនួន​៦គ្រាប់ឈ្នះពាន Adidas Golden Boot។

កូឡុំប៊ី បានពាន FIFA Fair Play ក្នុងនាម​ជាក្រុម​ដែល​គោរពវិន័យ បាន​ល្អ​ជាងគេប្រចាំព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៤ នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com