កីឡាអន្តរជាតិ
អន្តរជាតិ
ការ​ថត​រូប​ខ្លួន​ឯង (Selfie) មាន​ការ​ពេញ​និយម​ខ្លាំង​ក្នុ​ងព្រឹ​ត្តិកា​រណ៍ World Cup នៅប្រេស៊ីល
15, Jul 2014 , 12:36 pm        
រូបភាព
ដោយ: រួបរួម
ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​បាល់​ទាត់​ដណ្តើ​មពាន​រង្វាន់ពិ​ភពលោក​ (FIFA World Cup) ឆ្នាំ​២០១៤ បាន​បញ្ចប់​ហើយ​ ដោយ​អាល្លឺម៉ង់​បាន​បន្តវេន​ពីអេ​ស្ប៉ាញ​ក្នុងនាម​ជាម្ចាស់​តំណែង​ជើងឯក។ តួលេខ​ដែលគួរឲ្យ​ចាប់អារម្ម​ណ៍នោះ គឺ​មាន​ការ​សរសេរ​សារ​ជាង​៤០០​លានលើក​នៅ​លើ​បណ្តាញ​សង្គម​ Twitter អ្នក​គាំទ្រ​មាន​ជាង៣,៤លា​ននាក់ និង​១៧១គ្រាប់​ត្រូវ​បាន​ស៊ុតបញ្ចូលទី។



សម្រាប់​ព្រឹត្តិ​ការណ៍​កីឡា​ដ៏​ធំនេះ ទាំងអ្នក​គាំទ្រ ទាំង​កីឡាក​រ សុទ្ធ​តែ​បន្សល់​ទុក​នូវ​អនុស្សារីយ៍​របស់​ខ្លួន​នៅ​លើទឹកដី​នៃ​ប្រទេស​ប្រេស៊ីល។ ចំនួន​សារ​ក្នុង Twitter ត្រូវ​បាន​ចាត់ទុក​ថា ជាតួ​លេខ​ដ៏​ខ្ពស់​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ World Cup ប៉ុន្តែ​អ្វី​ដែល​គួរឲ្យកត់​សម្គាល់នោះ គឺ​ការ​ថតរូប​ខ្លួនឯង (selfie) ទាំងអ្នក​គាំទ្រ ទាំងកីឡាករ ដែលមាន​ចំនួន​ដ៏ច្រើ​​នគួរឲ្យ​កត់​សម្គាល់។

ខ្សែប្រ​យុទ្ធ Lukas Podolski នៃ​ក្រុម​ជើង​ឯក​អាល្លឺ​ម៉ង់ ដែល​មិន​បានបង្ហាញ​ខ្លួននៅ​វគ្គ​ផ្តាច់ព្រ័ត្រ ប៉ុន្តែ​រូបគេ​ទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​តាមរយៈ​ការបង្ហោះ​រូបថត Selfie នៅ​លើ​ Twitter។ ក្រោយ​ជ័យ​ជម្នះ ១-០ លើ​អាហ្សង់ទីន Podolski បាន​ថត​រូប Selfie ជាមួយ​មិត្តរួម​ក្រុម Bastian Schweinsteiger ដែល​បាន​ថើបគេ។ កន្លងមក Podolski ក៏​បាន​ថត selfie ជាមួយ​លោក​ស្រីអ​ធិកា​របតីអា​ល្លឺ​ម៉ង់ Angela Merkel ផងដែរ។​

សូម​ទស្សនារូ​បថត Selfie ផ្សេងទៀត​នាអំឡុង​នៃកា​ររៀប​ចំព្រឹត្តិការណ៍​ World Cup នៅប្រេ​ស៊ីលកន្ល​ងមក៖












© រក្សាសិទ្ធិដោយ thmeythmey.com