វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ក្រុមហ៊ុន Google ព្រម​ថាបើ​ដាក់​ហ្គេម​លក់​នឹងមិន​ប្រើពាក្យ Free
19, Jul 2014 , 9:58 pm        
រូបភាព
ដោយ: ថ្មីៗ
នៅពេលឆាប់ៗនេះ ក្រុមហ៊ុន  Google នឹងមិន​អនុញ្ញាតិ​អោយ​អ្នកលេង​ហ្គេម​ដោយ​ឥតគិតថ្លៃ ទៀត ទេ​ប្រសិនបើ​ក្រុមហ៊ុន​ត្រូវ​ចំណាយ​លើ Content ឬ​ត្រូវការ Upgrade ។ យោងតាម​ព​ត៌ មាន​មួយ​បាន អោយដឹងថា​គណៈកម្មកា​រ  European Commission បានប្រកាស​ពី​គោល ការណ៍​ណែនាំ​ថ្មី​សម្រាប់ ការទិញ​ដូច​នៅក្នុង​កម្មវិធី។



នៅក្នុង​សេចក្តីប្រកាស​របស់​គណៈ​កម្ម​ការ European Commission បានលើកឡើង​ពី​ចំណុច គោល​ Upgrade កម្មវិធី:

•ហ្គេម ដែល​ដាក់​ចំណងជើង​ថា  "Free" មិនគួរ​ដាក់​តម្លៃ​អោយ​អតិថិជន​មាន​ការភាន់ច្រលំ​នោះ ទេ។
•ហ្គេម    មិនគួរ​បញ្ចុះបញ្ចូល​កុមារ​ដោយផ្ទាល់​ដើម្បី​ទិញ Item នៅក្នុង​ការប្រកួត​ហ្គេម ឬ​បញ្ចុះ បញ្ចូល​មនុស្សពេញវ័យ​ដើម្បីអោយ​ទិញ​Itemសម្រាប់ក្មេងៗនោះទេ។

•អតិថិជន​គួរតែ​ត្រូវបាន​ជូនដំណឹង​អំពី​ការបង់ប្រាក់​សម្រាប់​ការទិញ និង​មិនគួរ​កាត់​ប្រាក់ របស់ ពួកគេ​ដោយ​គ្មាន​ការអនុញ្ញាតិ​នោះទេ។
•អ្នក​ចែកចាយ គួរតែ​ផ្ដល់នូវ​អាស័យដ្ឋាន​អ៊ី​ម៉ែ​ល​មួយ​ដើម្បីអោយ​អតិថិជន​សួរ​សំនួរ ឬ​ធ្វើការ ស្នើរ​សុំ។

ក្រុមហ៊ុន Google បាន​យល់ព្រម​ជាមួយ​គណៈកម្មកា​រ European Commission ថា​នឹងមិន​ប្រើ អក្សរ Free បើសិនជា​ហ្គេម​ដាក់លក់​គិតថ្លៃ និង​បង្កើត​គោលការណ៍​ណែនាំ​សម្រាប់​អ្នក អភិវឌ្ឍន៍​កម្មវិធី​ដើម្បី​អនុវត្ត តាម​វិធានការ​គណៈកម្មការ EU ព្រមទាំង​បង្កើត​សមាជិក​តាម ដាន​ការរំលោភច្បាប់​របស់​ស​ហ​ភាព​អឺរ៉ុប (EU) ហើយ​ថែមទាំង​ការផ្លាស់ប្តូរ​ការកំណត់​លំនាំ ដើម​ដោយ​អោយ​អតិថិជន​ដឹង​ពី​តម្លៃ​ទិញ​មុន​រាល់ ពេល​មានការ​បញ្ចា​ការទិញ។

តាម​របាយ​ការ​របស់​ក្រុម Android Police បានអោយដឹងថា​ក្រុមហ៊ុន​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​គណៈកម្មាការ​អឺរ៉ុប និង​ទីភ្នាក់ងារ​ការពារ​អតិថិជន ដើម្បី​ធ្វើឱ្យមាន​ភាពប្រសើរឡើង ទាក់ទង​ទៅនឹង Google Play ហើយក៏​ទទួលបាន​លទ្ធផល​ល្អ​សម្រាប់​អ្នកលេង ថែមទាំង​អាច ផ្តល់ជូន​នូវ​ការការពារ​ល្អប្រសើរ​ជាង​មុន​សម្រាប់​កុមារ។

ក្រុមហ៊ុន Google មិនបាន​ចង្អុលបង្ហាញ​ពី​ផលប៉ះពាល់​ដល់​កម្មវិធី​លេង​ហ្គេម​នៅក្នុង Play Store នៅ​សហរដ្ឋអាមេរិក​ទេ ។  បច្ចុប្បន្ននេះ Federal Trade Commision បាន​ផ្តួចផ្តើម​ដាក់ ពាក្យបណ្តឹង​ប្រឆាំង​ជាមួយនឹង​ក្រុមហ៊ុន Amazon ដើម្បី​ទាមទារ​សំណង​ជូន​អតិថិជន។ រឿង​ស្រដៀង​គ្នា​នេះ ក្រុមហ៊ុន Apple បាន​ដោះស្រាយ​ជាមួយ​ក្រុម FTC ដោយ​សង​ប្រាក់​ចំនួន 32.5 លាន​ដុល្លារ ។

ប្រភពៈ PCWorld
ផ្តល់​សិទ្ធិ​ដោយ www.itcity.com.kh





© រក្សាសិទ្ធិដោយ thmeythmey.com