ពីនេះ ពីនោះ
អន្តរជាតិ
ច្រាស់​ដុសធ្មេញ​ថ្លៃ​ជាងគេ​នៅលើ​ពិភពលោក តម្លៃ ៤២០០ ដុល្លារ
27, Oct 2014 , 8:15 pm        
រូបភាព
ដោយ:

នៅពេលដែល​ឃើញ​តម្លៃ​របស់​ច្រាស់​ដុសធ្មេញ​នេះ មនុស្សម្នា​ជាច្រើន​បាន​ស្រ​ម៉ៃ​ថា វា​ប្រហែលជា​ធ្វើ​មកពី​មាស​ហើយ​មើលទៅ ប៉ុន្តែ​អ្នក​ប្រហែលជា​គិត​ខុស​ហើយ តាមពិតទៅ​ច្រាស់​ដុសធ្មេញ​តម្លៃ​កប់​ពពក​នេះ គឺ​ធ្វើ​ពី​ធាតុ​ទី​តានី​ញ៉ូ​ម ដែលជា​រ៉ែ​កម្រ​ម្យ៉ាង​នៅលើ​ពិភពលោក។



យោងតាម Business Insider ក្រុមហ៊ុន​ផលិត​ច្រាស់​ដុសធ្មេញ​ប្រណិត Reinast បាន​ផលិត​ច្រាស់​ដុសធ្មេញ​ធ្វើ​ពី​ធាតុ​ទី​តានី​ញ៉ូ​ម​នេះ​ឡើង ដោយមាន​ការ​រចនា​រូបរាង​យ៉ាង​ស្រស់ស្អាត មាន​ភាព​ធន់ និង​ជាពិសេស វា​មាន​ជាតិ​ថ្នាំ​ការពារ​បាក់តេរី គ្រប់​ប្រភេទ។ កត្តា​ទាំងអស់​នេះហើយ បានជា​ធ្វើ​ឲ្យ​ច្រាស់​ដុសធ្មេញ​នេះ មានតម្លៃ​សម្រាប់​ការដាក់​លក់រាយ​រហូត​ដល់ ៤២០០ ដុល្លារ​អាមេរិក។

លក្ខណៈពិសេស​មួយទៀត របស់​ច្រាស់​ដុសធ្មេញ​Reinast គឺ​គេ​អាច​ផ្លាស់ប្ដូរ​សរសៃ​សម្រាប់​ដុសធ្មេញ​បាន ហើយ​ក្រុមហ៊ុន​នេះ​បាន​ធានា​ផ្ដល់​សេវា​ផ្លាស់ប្ដូរ​សរសៃ​ច្រាស់ ដោយ​ឥតគិតថ្លៃ​ចំនួន ៣ ឆ្នាំ។ មុនពេល​ការផ្ដល់ជូន​ពិសេស​នេះ គឺ​រាល់​ការផ្លាស់ប្ដូរ​សរសៃ​ច្រាស់​គឺមាន​តម្លៃ ៤០០ ដុល្លារ​សម្រាប់​រយៈពេល ៥ ឆ្នាំ ៨០០ ដុល្លារ​សម្រាប់​រយៈពេល ៧ ឆ្នាំ និង ១៦០០ ដុល្លារ​សម្រាប់​ការប្ដូរ​សរសៃ​ច្រាស់​ក្នុង​រយៈពេល ១១ ឆ្នាំ៕


© រក្សាសិទ្ធិដោយ thmeythmey.com