ពីនេះ ពីនោះ
សុខភាព៖ ញៀនសិចផ្តល់ផលវិបាកអ្វីខ្លះ?
× មានរឿងជាច្រើនដែលនាំអោយមានផលវិបាកចំពោះការញៀនសិច។ ផលវិបាកទាក់ទងនឹងសុខភាពរួមមាន ការឆ្លងជំងឺកាមរោគ (ជំងឺអេដស៍ ឬជំងឺរលាកថ្លើម B ឬ C។ ផលវិបាកនៃការងាររួមមាន ការថយចុះសកម្មភាពនៃការងារ ឬសុំច្បាប់ការងារញឹកញាប់ ដែលបង្កឡើងដោយការញៀនសិច។ ប្រសិនបើចិត្តគំនិតរបស់អ្នក នៅតែបណ្តាលអោយអ្នក គិតលើការរួមភេទបន្តទៀតនោះបញ្ហាខុសច្បាប់ដូចជា ការចាប់បង្ខំការរួមភេទ ឬការរំលោភអាចកើតមាន។ អ្នកដែលញៀនសិច ពាក់ព័ន្ធនឹងការចាប់អារម្មណ៍មនុស្សតូចៗ ដែលអាចឈានទៅដល់ការចាប់រំលោភលើកូនក្មេងក៏មាន។
ទាក់ទងទៅនឹងអារម្មណ៍អ្នកដែលញៀនសិច គឺមានហានិភ័យចំពោះការខឹងសម្បារ និងខ្មាស់អៀនលើសកម្មភាពរបស់ពួកគេ។ ពួកគេហាក់ដូចជាមានការបែកបាក់ទំនាក់ទំនងស្នេហាលែងលះគ្នា និងរឿងជាច្រើនទៀត៕
ផ្តល់សិទ្ធិដោយ www.health.com.kh © រក្សាសិទ្ធិដោយ thmeythmey.com