ពីនេះ ពីនោះ
អន្តរជាតិ
ចង់​ធ្វើការ​នៅ​ទូរទស្សន៍ Bloomberg អ្នក​ត្រូវ​ឆ្លើយ​សំណួរ៣ឲ្យ​បាន
28, Nov 2014 , 8:00 pm        
រូបភាព
ដោយ:

សម្រាប់​អ្នក​ដែល​ចង់​ធ្វើការ​ជាមួយ​ទូរទស្សន៍​Bloomberg ដែលជា​ទីភ្នាក់ងារ​ព័ត៌មាន​សេដ្ឋកិច្ច​មួយ​ដ៏​ល្បី​នៅ​ទូទាំង​ពិភពលោក អ្នករាយការណ៍​ព័ត៌មាន​ដែល​មក​ធ្វើ​សម្ភាសន៍ ត្រូវ​ឆ្លើយ​សំណួរ​ដ៏​សំខាន់​ចំនួន​បី​ពី​និពន្ធ​នាយក​Bloomberg លោក Matthew Winkler ឲ្យ​បាន នោះ​អ្នក​សម្ភាសន៍​នឹង​អាច​ជាប់​ជា​បុគ្គលិក របស់​ទូរទស្សន៍​អាមេរិក​ដ៏​ធំ​មួយ​នេះហើយ។



សំណួរ​ទាំងបី​ខាងលើនេះ គឺជា​ដំណើរការ​សម្ភាសន៍​ការងារ​នៅ​ដំណាក់កាល​ចុងក្រោយ ដែល​អ្នក​មក​សម្ភាសន៍ ត្រូវ​ឆ្លើយ​សំណួរ​ទាំងនេះ ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ទទួលបាន​ការងារ​ធ្វើ។ ចំពោះ​សំណួរ​ដែល​និពន្ធ​នាយក​Bloombergចោទសួរ​នេះ​គឺ​បានមកពី​បេក្ខជន​ម្នាក់ ដែល​បាន​ចូល​ទៅដល់​ដំណាក់​ចុងក្រោយ​នេះ ហើយ​បាន​ប្រាប់​ពី​សំណួរ និង​របៀប​ឆ្លើយ​ផងដែរ។

សំណួរ​ទាំង ៣ នោះ​គឺមាន​ដូចជា៖
ទី១៖ តើ​អ្វី​ជា​តម្លៃ​ដ៏​សំខាន់បំផុត របស់​សារព័ត៌មាន?
ចម្លើយ​ដែល​ត្រូវ​ឆ្លើយ​នោះ​គឺ​ពាក្យ​តែមួយ​ម៉ាត់​គត់​គឺ «ភាពត្រឹមត្រូវ»

ទី២៖ តើ​អ្នក​មើលឃើញ​ខ្លួនឯង​នៅត្រង់ណា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត?
សំណួរ​នេះ​គឺ​និពន្ធ​នាយក ចង់ដឹង​ពី​ម​ហិ​ច្ឆិ​តា​របស់​អ្នក​មក​សម្ភាសន៍ ក្នុងនាម​ជា​បុគ្គលិក​នៅក្នុង​ទូរទស្សន៍ Bloomberg  ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ឆ្លើយថា អ្នកមាន​ក្ដី​ស្រ​ម៉ៃ​ចង់​ធ្វើ​អ្វី​ផ្សេង​ក្រៅពី​Bloomberg នៅពេល​អនាគត​នោះ​អ្នកនឹង​ត្រូវ​ធ្លាក់។ ចំពោះ​ចម្លើយ​ដែល​ទាក់ទាញ​និពន្ធ​នាយក​នោះ​គឺ ខ្ញុំ​ចង់​ធ្វើជា​និពន្ធ​នាយក Bloomberg នៅ​ថ្ងៃ​ខាងមុខ។

ទី៣៖ តើ​អ្វី​ជា​លក្ខណៈ​សំខាន់បំផុត នៃ​ព័ត៌មាន​ពី​ផ្នែក​ហិរញ្ញវត្ថុ​ក្នុងសម័យ​ទំនើប​នេះ?
ចំពោះ​ចម្លើយ​អ្នក​អាច​និយាយថា គឺ​វា​អាស្រ័យ​លើ​ហេតុការណ៍​ណា​ដែល​ធំ​បំផុត ក្នុងពេលនោះ ដូចជា​កាលពី​រដូវក្ដៅ​ឆ្នាំមុន រឿង​ហិរញ្ញវត្ថុ​ដែល​ធ​ម​បំផុត​គឺ​វិបត្តិ​បំណុល របស់​ប្រទេស​ក្រិច ប៉ុន្តែ​ឥឡូវនេះ​គឺអាច​ជា​រឿង​នៅក្នុង​ទីផ្សារ​នៃ​បណ្ដា​ប្រទេស​កំពុង​រីកចម្រើន។ នេះ​គឺ​មានន័យថា​អ្នក​បានដឹង​រឿង​គ្រប់យ៉ាង​នៃ​ការវិវត្តន៍​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ក្លាយជា​អ្នករាយការណ៍​ពី​ព័ត៌មាន​ហិរញ្ញវត្ថុ នៅក្នុង​ទូរទស្សន៍​អាមេរិក​ដ៏​ធំ​មួយ​នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com