ជាតិ
រូបត្លុក
បណ្ណ​បើកបរ​ពុករលួយ ជា​ប្រភព​មួយ​នៃ​គ្រោះថ្នាក់​ចរាចរណ៍
13, Dec 2014 , 8:00 am        
រូបភាព
ដោយ:
ទិញ​សញ្ញាបត្រ​មិនមែន​កើតមាន​តែ​នៅតាម​គ្រឹះស្ថានសិក្សា​ទេ។ នៅ​កន្លែង​ប្រឡង​យក​បណ្ណ​បើកបរ​ក៏មានដែរ។


ថ្វីដ្បិតតែ​ការទិញ​ដូរ​នេះ វា​មិនបាន​កើតឡើង​តាម​រូបភាព អោយ​លុយ ហុច​បណ្ណ​បើកបរ​ដូច​ទិញដូរ​ទំនិញ​នៅ​ផ្សារ​មែន ប៉ុន្តែ​ដំណើរការ​នៃ​ការទទួលបាន​បណ្ណ​បើកបរ គឺ​មិនមាន​ឧបសគ្គ​ទាល់តែសោះ។

អ្វី​បានចាប់ផ្តើម​ពី​សាលាបង្រៀន​បើកបរ។ រៀន​តិច​ម៉ោង មិន​ម៉ត់ចត់ ពិសេស​ម៉ោង​ទ្រឹស្តី​រៀន​ពី​សញ្ញា​ចរាចរណ៍។ ពេល​បង់លុយ​សុំ​សិទ្ធិ​ប្រឡង​ពី​សាលាបង្រៀន​បើកបរ គឺជា​ពេលដែល​គេ​និយាយ​អំពី​ការទិញ​បណ្ណ​បើកបរ​នោះ​ហើយ។

ដល់​ថ្ងៃ​ប្រឡង។ ពេល​ប្រឡង​ទ្រឹស្តី មេ​ប្រយោគ​ខ្លះ និយាយ​សុំ​គុយទាវ​កាហ្វេ នៅ​កណ្តាល​ថ្នាក់ ត្រង់ៗតែម្តង។ មេ​ប្រយោគ​ខ្លះទៀត និយាយប្រាប់​បេក្ខជន​ថា កុំ​ប្រឹង​ពេក វា​មិន​ធ្លាក់​ទេ។
ចេញពី​ប្រឡង​ទ្រឹស្តី ចូល​ដល់​ប្រឡង​ដៃចង្កូត​ ក៏​ដូចគ្នា។ ឡើងកាន់​ចង្កូត​ឡាន បើក​ទៅមុខ​ទៅក្រោយ បន្តិចបន្តួច ក៏​ចប់។ បេក្ខជន​រង់ចាំ​ថ្ងៃ​យក​បណ្ណ​បើកបរ​តែម្តង​នៅ​សាលារៀន​បើកបរ​របស់ខ្លួន៕




© រក្សាសិទ្ធិដោយ thmeythmey.com