ពីនេះ ពីនោះ
សង្គមអន្តរជាតិ
អន្តរជាតិ
នារីដែលធ្លាប់ដេកជាមួយបុរសជាង១ម៉ឺននាក់ កំពុងរកដៃគូស្នេហ៍ពិត
× កញ្ញាជនជាតិអូស្ត្រាលីឈ្មោះ Gwyneth Montenegro ធ្លាប់បានដេកជាមួយបុរស ១០ ០៩១ នាក់ក្នុងខណៈពេលដែលនាងបម្រើការងារជាអង្គរក្ស។ នាងធ្លាប់គេសុំរៀបការជាមួយចំនួន៨០ដង តែកញ្ញាបានបដិសេធ។ នេះបើយោងការរៀបរាប់អោយដឹងរបស់នាង Gwyneth Montenegro នៅក្នុងសៀវភៅឈ្មោះ «10,000 Men and Counting» ហើយត្រូវបានដកស្រង់ផ្សាយបន្តដោយការសែតអេឡិចត្រូនិក Le Journal de Québec (កាសែតនៃប្រទេសកាណាដា)។
កញ្ញាជនជាតិអូស្ត្រាលីដែលមានអាយុ៣៦ឆ្នាំរូបនេះ កាលនៅប្រកបរបរជានារីដេកយប់ទទួលបានកម្រៃ២ពាន់អឺរ៉ូក្នុងមួយយប់។ នាងបានឈប់លក់ខ្លួនអស់រយៈពេលបីឆ្នាំមកហើយ ហើយឥឡូវនេះ នាងកំពុងស្វែងរកគូស្នេហ៍ពិតមួយ។ បច្ចុប្បន្ននាងបាន និងកំពុងបម្រើការជាអ្នកបើកយន្តហោះពាណិជ្ជកម្ម។
ដោយកំពុងស្វែងរកបុរសម្នាក់ដែលជាដៃគូរយូរអង្វែងនោះ កញ្ញាដែលមានដើមទ្រូងធំ មិនខ្មាសអៀននឹងនិយាយប្រាប់សាធារណជនថា នាងមានបទពិសោធន៍ស្នេហាច្រើន និងអាចក្លាយទៅជាភរិយាដ៏ល្អបំផុតសម្រាប់បុរស។ បុរសដែលជាក្តីស្រម៉ៃរបស់កញ្ញា គឺជាបុរសប្រាកដនិយម និងជាអ្នកលេងសើចបន្តិច ពោលគឺនាងមិនសំដៅទៅលើទ្រព្យសម្បត្តិប៉ុន្មានឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com