ពីនេះ ពីនោះ
អន្តរជាតិ
JamesBondទទួលបាន​រថយន្ត​ថ្មី​គ្មាន​លក់​លើ​ទីផ្សារ​ដើម្បី​ថត​ខ្សែភាពយន្ត​ទី២៤
09, Dec 2014 , 10:31 am        
រូបភាព
ដោយ:

លោក Daniel Craig ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​តួអង្គ​JamesBond ឬ​មាន​រហ័ស​នាម 007 នោះ នឹងត្រូវ​ទទួលបានរ​ថយ​ន្ត​ថ្មី​ដ៏​ទំនើប​មួយគ្រឿង​ទៀត ម៉ាក DB10 ដែល​ផលិត​ដោយ​ក្រុមហ៊ុន Aston Martin ដើម្បី​ថត​ខ្សែភាពយន្ត​ទី២៤ របស់លោក​ដែលមាន​ចំណងជើង​ថា«Spectre»។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ CNBC ។



ប្រភព​ដដែល​បាន​ផ្សាយ​ថា តួអង្គ​ចារ​ជន JamesBond នឹង​ក្លាយជា​ម្ចាស់​របស់​រថយន្ត​ថ្មីស្រឡាង​នេះ​តែ​ម្នាក់​គត់ បើទោះបីជា​អ្នកមាន​ប្រាក់​ក៏​មិនអាច​ទិញ​រថយន្ត​មួយគ្រឿង​នេះ​បានដែរ។ លក្ខណៈពិសេស​របស់រ​ថ​យន្ត​នោះ គឺ​បាន​រចនា​ម៉ូដ​ដោយ​ផ្ទាល់ដៃ​ជាពិសេស​ពី​សំណាក់ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Aston Martin គឺ​លោក Andy Palmer ដោយ​រូបលោក​គឺជា​អ្នកធ្វើការ​ដោយផ្ទាល់​ជាមួយ​វិស្វករ និង​អ្នក​រចនា​ម៉ូដ ដើម្បី​ផលិត​រថយន្ត​ថ្មី​នេះ​ឡើង។

រថយន្ត​ម៉ាក DB10 នេះ​គឺ​នឹងមិន​មាន​លក់​ក្នុង​ទីផ្សារ​នោះទេ ដោយ​ក្រុមហ៊ុន​គ្រោង​ផលិត​តែ ១០ គ្រឿង​ប៉ុណ្ណោះ តាមរយៈ​កុងត្រា​ជាមួយ​ផលិតកម្ម EON Productions ដែលជា​អ្នក​ថត​រឿង​ស៊ើបអង្កេត​ថ្មី​នេះ។

ខណៈពេលដែល​ម៉ូ​ដែល​ថ្មី​នេះ​មិនមាន​កំណត់​តម្លៃ​នោះ​រថយន្ត​ម៉ាកDB9ដែល​ដាក់លក់​កាលពី​ឆ្នាំ ២០១៤ របស់​ក្រុមហ៊ុន​នេះ​បាន​ដាក់លក់​ចាប់ពី​តម្លៃ ១៨៣ ៧០០ ដុល្លារ​ឡើងទៅ។ក្រុមហ៊ុន Aston Martinបាន​រាយការណ៍​ថា​ប្រាក់ចំណូល​ពី​ការលក់​រថយន្ត គឺមាន​ប្រមាណ​ជា ៨០៩,៥ លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៣ដោយបាន​លក់​រថយន្ត​ចេញ​ចំនួន ៥៧៥គ្រឿង៕




© រក្សាសិទ្ធិដោយ thmeythmey.com