សុខភាព៖ ហេតុអ្វី​អារម្មណ៍​រួមភេទ​ថយចុះ បន្ទាប់ពី​សម្រាល​រួច?
ព័ត៍មានសុខភាព
សុខភាព៖ ហេតុអ្វី​អារម្មណ៍​រួមភេទ​ថយចុះ បន្ទាប់ពី​សម្រាល​រួច?
16, Sep 2020 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
៦ សប្តាហ៍​ដំបូង បន្ទាប់ពី​អ្នក​សម្រាល​រួច នៅ​អំឡុង​ពេលនេះ ការរួម​ភេទ អាចជា​រឿង​ចុងក្រោយ ដែល​នៅក្នុង​ចិត្ត​របស់​អ្នក ប៉ុន្តែ បំណងប្រាថ្នា​សម្រាប់​ការរួម​ភេទ​របស់​អ្នក អាច​ថយចុះ ដែល​អាច​បណ្តាលមកពី ៖



•    ការ​កំពុង​ផ្សះ​ទ្វារមាស ដោយសារ​ការ​កាត់ ឬ​រហែក​ក្នុងកំឡុងពេល​សម្រាល
•    ការ​កំពុង​ផ្សះ​នៃ​មុខរបួស ដោយសារ​ការ​សម្រាល​ដោយ​វះ​តា​ត់
•    ការធ្លាក់​ឈាមតិចៗ ជាធម្មតា​របស់​ស្ត្រី ដែល​ទើប​សម្រាល​រួច ក្នុងកំឡុងពេល ៦ ខែ​ដំបូង
•    ការ​អស់កម្លាំង បន្ទាប់ពី​ការ​មាន​ផ្ទៃពោះ និង​ដំណើរការ​នៃ​ការ​មាន​ផ្ទៃពោះ
•    ការ​បំបៅ​ដោះ​កូន
•    ការផ្លាស់ប្តូរ​កម្រិត​អ័រម៉ូន
•    ការឈឺ​ដោះ ពី​ការ​បំបៅ​ដោះ​កូន
•    ឬ​មាន​បញ្ហា​ក្នុង​ចិត្ត ដូចជា ការ​ថប់​អារម្មណ៍ ការធុញទ្រាន់ ឬក៏​មាន​បញ្ហា​ជាមួយ​ដៃគូ​របស់​ពួកគេ៕

ផ្តល់សិទ្ធិ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com