ជាតិ
ពីនេះ ពីនោះ
តើ​ការទិតៀន​ពី​មជ្ឈដ្ឋាន​មនុស្ស​កំរិតណា​ដែល​អ្នក​អាច​ទទួលយកបាន?
10, Dec 2014 , 7:35 am        
រូបភាព
ដោយ: ថ្មីៗ

ទី១ ប្រើ​អារម្មណ៍៖ មនុស្ស​ប្រភេទ​នេះ​ចូលចិត្ត​ទិតៀន​នរណាម្នាក់ ឬ​ក្រុម​ណាមួយ​ដោយ​ប្រើ អារម្មណ៍។ បើ​មនុស្ស​ប្រភេទ​នេះ​មិន​ចូលចិត្ត ឬ​ស្អប់​នរណាម្នាក់​ហើយ​នោះ ពួកគេ​តែងតែ អង្គុយចាំតែ​ចាប់កំហុស និង​ស្តី​បន្ទោះ​ចំពោះ​អ្នក​ដែល​បានធ្វើ​ខុស​នោះ។ តែ​ងា​កមក​មើលខ្លួន ឯង​វិញ​មិនបាន​ជួយ​ធ្វើ​ការងារ​អ្វី​បន្តិច​សោះ។



ទី២ លើកទឹកចិត្ត៖ មនុស្ស​ប្រភេទ​នេះ​តែងតែ​លើកទឹកចិត្ត​ក្នុង​គោលបំណង​ណាមួយ។ ទីមួយ  លើកទឹកចិត្ត​ក្នុង​គោលបំណង​អោយ​អ្នកធ្វើ​ខុស ពេញ​ចិត្តនឹង​ទទួលស្គាល់​កំហុស និង​ចេះ​កែ កំហុស​ដោយ​ខ្លួនឯង។ ទី​ពីរ លើកទឹកចិត្ត​ក្នុង​គោលបំណង​អែបអប់​លើកដៃ​លើកជើង ដើម្បី ផលប្រយោជន៍​អ្វីមួយ​ពី​អ្នកធ្វើ​ខុស​នោះ។

ទី៣
ចំណេះដឹង និង​បទពិសោធន៍៖ មនុស្ស​ប្រភេទ​នេះ​ពេល​ទិតៀន​តែ​តែង​យល់​ពី​អ្នក​ដែល​ធ្វើ អោយមាន​កំហុស ដោយ​គិតថា​គ្មាន​នរណា​ចង់​ធ្វើការ​អោយ​ខុស​នោះទេ ហើយក៏ គ្មាន​នរណា ធ្វើការ​បានល្អ​ឥតខ្ចោះ​នោះដែរ។ មនុស្ស​ក្រុម​នេះ​ប្រើ​ហេតុផល​មក​ទិតៀន​ដោយ យល់​ពី​ស្ថាន ការណ៍ និង​មូល​ហេតុដែល​ធ្វើអោយមាន​កំហុស​ដោយ​អ​ចេតនា​ណាមួយ។ ល៕



© រក្សាសិទ្ធិដោយ thmeythmey.com