ជាតិ
សង្គមជាតិ
សហគមន៍​ក្រីក្រ​នៅ​ភ្នំពេញ មាន៣៣៥កន្លែង
10, Dec 2014 , 10:19 am        
រូបភាព
ដោយ:
សាលា​រាជធានី​ភ្នំពេញ​ក៏​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ១០ធ្នូ​ដែរ។ នៅលើ​ទីតាំង​កោះ​ពេ​ជ្រ ពិធី​ដែលមាន​ការចូលរួម​ពី​អង្គការសិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ តំណាង​អង្គការ សហប្រជាជាតិ និង​សហភាព​អឺរ៉ុប​ផង​នោះ ត្រូវ​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ«ការអភិវឌ្ឍ​រាជធានី​ភ្នំពេញ និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​សហគម​ន៍​ក្រីក្រ»។


លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងអោយដឹងថា មាន​សហគមន៍​ក្រីក្រ​ចំនួន៣៣៥សហគមន៍​នៅក្នុង​រាជធានី ដែល​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់ និង​មាន​វិធានការ​ដោះស្រាយ​បញ្ហា​ការរស់នៅ​របស់​ពួកគេ។ ការដោះស្រាយ​ទាំងនោះ​រួមមាន ទឹកស្អាត អគ្គិសនី សំរាម​ជាដើម។ លោក ប៉ា សុជាតិ​វង្ស បន្តថា​លោក​នឹង​បង្កើត​វេទិកាសាធារណៈ ដើម្បី​ពង្រឹង​គោលនយោបាយ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​នៅតាម​សហគមន៍​ទាំងនោះ។

បើតាម​ការបញ្ជា​ក់រប​ស់លោក​អភិបាល​រាជធានី​ដដែល ពលរដ្ឋ​នៃ​សហគមន៍​ក្រីក្រ​ភាគច្រើន គឺជា​ពលរដ្ឋ​ចំណាកស្រុក​មកពី​បណ្តា​ខេត្ត​នានា ហើយ​ដែល​កំពុង​រស់នៅ​ក្បែរផ្លូវ​ទឹក ផ្លូវ​រថភ្លើង ក្បែរ​ផ្លូវជាតិ និង​នៅតាម​សហគមន៍​សំណង់​អនាធិបតេយ្យ៕


© រក្សាសិទ្ធិដោយ thmeythmey.com